ព្រះត្រៃបិដក ភាគ ៥៨

​ខន្តិ​វា​ទិ​ជាតក​ ​ទី៣​


 [​៥៥០​]​ ​(​សេនាបតី​ ​ពោល​ថា​)​ ​បពិត្រ​លោក​មាន​ព្យាយាម​ធំ​ ​ព្រះរាជា​ណា​កាត់​ព្រះហស្ត​ទាំងពីរ​ក្ដី​ ​កាត់​ព្រះបាទ​ទាំងពីរ​ក្ដី​ ​កាត់​ត្រចៀក​ ​និង​ច្រមុះ​ក្ដី​ ​របស់​លោក​ ​សូម​លោក​ខ្ញាល់​ចំពោះ​បុគ្គល​នោះ​ចុះ​ ​សូម​លោ​ក​កុំ​ញុំាង​ដែន​នេះ​ឲ្យ​វិនាស​ឡើយ​។​
 [​៥៥១​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ព្រះរាជា​ណា​ ​កាត់​ដៃ​ទំាង​ពីរ​ក្ដី​ ​កាត់​ជើង​ទាំងពីរ​ក្ដី​ ​កាត់​ត្រចៀក​ ​និង​ច្រមុះ​ក្ដី​ ​របស់​អាត្មា​ ​សូមឲ្យ​ព្រះរាជា​នោះ​ ​ទ្រង់​មាន​ព្រះជន្ម​យឺនយូរ​ ​ពួក​អ្នកប្រាជ្ញ​ដូចយ៉ាង​អាត្មា​ ​មិន​ខឹង​ឡើយ​។​
 [​៥៥២​]​ ​(​ព្រះ​សាស្ដា​ ​ទ្រង់​ត្រាស់​ថា​)​ ​សមណៈ​ ​ជា​អ្នក​សំដែង​នូវ​ខន្តី​ ​មាន​ហើយ​ក្នុង​អតីតកាល​ ​ព្រះបាទ​កាសី​ ​ទ្រង់​ត្រាស់​ឲ្យ​ចោរឃាត​ក​បុរស​សម្លាប់​សមណៈ​នោះ​ ​អ្នក​តាំងនៅ​ក្នុង​ខន្តី​។​
 [​៥៥៣​]​ ​ព្រះបាទ​កាសី​ ​តាំងនៅ​ក្នុង​នរក​ ​សោយ​នូវ​ផល​នៃ​កម្ម​ណា​ ​ផល​នៃ​កម្ម​អាក្រក់​នោះ​ ​ជា​ផល​ក្ដៅក្រហាយ​។​

​ចប់​ ​ខន្តិ​វា​ទិ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636867316738746816
ទៅកាន់ទំព័រ៖