ព្រះត្រៃបិដក ភាគ ៥៨
វេឡុកជាតក ទី៣
[៤៣] (ឥសីពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចំរើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះ រមែងដេកស្លាប់ ដូចឥសីជាបិតានៃពស់ឈ្មោះវេឡុកៈ។
ចប់ វេឡុកជាតក ទី៣។
មកសជាតក ទី៤
[៤៤] (ឈ្មួញពោធិសត្វ ពោលថា) បុគ្គលជាសត្រូវ តែប្រកបដោយប្រាជ្ញា ប្រសើរជាង ឯបុគ្គលជាមិត្ត ដែលប្រាសចាកប្រាជ្ញា មិនប្រសើរឡើយ ដូចយ៉ាងកូនបង្កើតដែលល្ងង់ខ្លៅ គិតថាអញនឹងសម្លាប់មូស ត្រឡប់ជាបំបែកក្បាលបិតាវិញ។
ចប់ មកសជាតក ទី៤។
រោហិណីជាតក ទី៥
[៤៥] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលជាសត្រូវ តែជាអ្នកបា្រជ្ញ ប្រសើរជាង ឯបុគ្គលពាល ជាអ្នកទំនុកបម្រុង មិនប្រសើរឡើយ អ្នកចូរមើលទាសីឈ្មោះរោហិណី ជាស្រីអាក្រក់ សម្លាប់ម្តាយ ហើយសោកសៅ។
ចប់ រោហិណីជាតក ទី៥។
ID: 636867221272056433
ទៅកាន់ទំព័រ៖