ព្រះត្រៃបិដក ភាគ ៥៨
លោហកុម្ភិជាតក ទី៤
[៥៥៤] (សត្វនរកម្នាក់ ពោលថា) ពួកយើងដែលមិនបានឲ្យទាន បានជាពួកយើងរស់នៅដោយត្រដាបត្រដួស កាលភោគៈទំាងឡាយមាន ពួកយើងមិនបានធ្វើនូវទីពឹងបម្រុងខ្លួនសោះ។
[៥៥៥] (សត្វនរកម្នាក់ទៀត ពោលថា) ពួកយើងដែលឆេះក្នុងនរក គ្រប់ជា ៦០ ០០០ ឆ្នាំ ដោយអាការៈទាំងពួងហើយ កាលណា នឹងមានទីបំផុត (នៃទុក្ខ)។
[៥៥៦] (សត្វនរកម្នាក់ទៀត ពោលថា) ម្នាលអ្នកស្មើនឹងខ្ញុំ ទីបំផុត (នៃទុក្ខយើង) មិនមានទេ ទីបំផុតនឹងមានមកពីណា ទីបំផុតនឹងមិនប្រាកដទេ ព្រោះថា ខ្ញុំ និងអ្នក បានធ្វើបាបក្នុងកាលនោះ។
[៥៥៧] (សត្វនរកម្នាក់ទៀត ពោលថា) ខ្ញុំនោះ លុះទៅអំពីទីនេះ បានកំណើតជាមនុស្ស ចាប់អំពីដឹងក្ដីទៅ សូមជាអ្នកបរិបូណ៌ដោយសីល ធ្វើកុសលឲ្យច្រើន។
ចប់ លោហកុម្ភិជាតក ទី៤។
ID: 636867317074085996
ទៅកាន់ទំព័រ៖