ព្រះត្រៃបិដក ភាគ ៥៨
សសបណ្ឌិតជាតក ទី៦
[៥៦២] (ភេ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ខ្ញុំមានត្រីឆ្ពិន ៧ ដែលព្រានសន្ទូចស្រង់ឡើងពីទឹកដាក់លើគោក ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគរបស់នេះ ហើយ (ចំរើនសមណធម៌) នៅក្នុងព្រៃចុះ។
[៥៦៣] (ចចក និយាយនឹងឥន្ទព្រាហ្មណ៍ថា) ភត្តរបស់អ្នករក្សាស្រែឯណោះ គឺសាច់ពីរជ្រនួចផង ទន្សងមួយផង ដបទធិមួយផង ខ្ញុំបាននាំមកក្នុងវេលាយប់ ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគរបស់នេះ ហើយ (ចំរើនសមណធម៌) នៅក្នុងព្រៃចុះ។
[៥៦៤] (ស្វា និយាយនឹងឥន្ទព្រាហ្មណ៍ថា) ផ្លែស្វាយទុំ ទឹកត្រជាក់ ទីមានម្លប់ត្រជាក់ ជាទីគាប់ចិត្ត ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគរបស់នេះ ហើយ (ចំរើនសមណធម៌) នៅក្នុងព្រៃចុះ។
[៥៦៥] (ទន្សាយ និយាយនឹងឥន្ទព្រាហ្មណ៍ថា) ទន្សាយ មិនមានល្ង មិនមានសណ្ដែក មិនមានអង្ករទេ អ្នកចូរបរិភោគនូវខ្ញុំ ដែលឆ្អិនដោយភ្លើងនេះ ហើយ (ចំរើនសមណធម៌) នៅក្នុងព្រៃចុះ។
ចប់ សសបណ្ឌិតជាតក ទី៦។
ID: 636867325693178980
ទៅកាន់ទំព័រ៖