ព្រះត្រៃបិដក ភាគ ៥៨
កុដិទូសកវគ្គ ទី៣
កុដិទូសកជាតក ទី១
[៥៨២] (គ្រលេងគ្រលោង ពោលថា) នែពានរ ក្បាល ដៃ និងជើងរបស់អ្នក ដូចជាមនុស្សដែរ តែព្រោះហេតុអ្វី បានជាផ្ទះរបស់អ្នកគ្មាន។
[៥៨៣] (ពានរ ឆ្លើយថា) នែគ្រលេងគ្រលោង ក្បាល ដៃ និងជើងរបស់ខ្ញុំ ដូចមនុស្សមែនហើយ តែប្រាជ្ញាណា ដែលបោរាណាចារ្យពោលថា ប្រសើរក្នុងពួកមនុស្ស ប្រាជ្ញានោះ របស់ខ្ញុំមិនមានទេ។
[៥៨៤] (គ្រលេងគ្រលោង ពោលថា) ធម្មតា អ្នកមានចិត្តមិននឹងនួន មានចិត្តរប៉ិលរប៉ូច ជាអ្នកប្រទូស្តចំពោះមិត្រ មានមារយាទមិនទៀងជានិច្ច តែងមិនមានសេចក្ដីសុខ។
[៥៨៥] នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់មារយាទចេញ ចូរធ្វើខ្ទមជាគ្រឿងការពារនូវត្រជាក់ និងខ្យល់។
ចប់ កុដិទូសកជាតក ទី១។
ID: 636867327827301045
ទៅកាន់ទំព័រ៖