ព្រះត្រៃបិដក ភាគ ៥៨

​ទុ​ទ្ទុ​ភាយ​ជាតក​ ​ទី២​


 [​៥៨៦​]​ ​(​ទន្សាយ​ ​និយាយ​ថា​)​ ​សូម​សេចក្ដី​ចំរើន​មានដល់​លោក​ចុះ​ ​ខ្ញុំ​នៅក្នុង​ប្រទេស​ណា​ ​ប្រទេស​នោះ​ធ្វើ​សំឡេង​ឮ​ទុ​ទ្ទុភ​ ​[​ឮ​ទុភ​ ​ៗ​។​]​ ​តែ​ខ្ញុំ​មិនដឹង​នូវ​ប្រទេស​នុ៎ះ​ថា​ ​អ្វី​នេះ​ ​ធ្វើ​សំឡេង​ឮ​ទុ​ទ្ទុភ​។​
 [​៥៨៧​]​ ​(​ព្រះ​សាស្ដា​ ​ទ្រង់​សំដែង​ថា​)​ ​ទន្សាយ​ឮសូរ​ផ្លែ​ព្នៅ​ជ្រុះ​ថា​ទុ​ទ្ទុភ​ ​ដូច្នេះ​ ​ក៏​ស្ទុះ​បោ​លប្រេច​ ​ហ្វូង​សត្វ​ម្រឹគ​បានឮ​ពាក្យ​ទន្សាយ​ ​ក៏​ភ័យ​តក់ស្លុត​។​
 ​[​៥៨៨​]​ ​ពួក​ជនពាល​នោះ​ ​មិនទាន់​សម្រេច​នូវ​ចំណែក​នៃ​សោតវិញ្ញាណ​ ​ឮ​សំឡេង​នៃជ​នដ​ទៃ​ ​មាន​សេចក្ដី​ប្រហែសធ្វេស​ដ៏​ក្រៃលែង​ ​ជនពាល​ទាំងនោះ​ ​រមែង​លុះ​តាម​ពាក្យ​ជន​ដទៃ​។​
 [​៥៨៩​]​ ​ចំណែក​ពួក​ជន​ណា​ ​បរិបូណ៌​ដោយ​សីល​ ​និង​បញ្ញា​ ​ត្រេកអរ​ក្នុង​ការ​ស្ងប់​រម្ងាប់​ ​ជា​ធី​រ​ជន​ ​អ្នក​ឆ្ងាយ​ ​អ្នក​វៀរចាក​បាប​ ​ធី​រ​ជន​នោះ​ ​មិន​លុះ​តាម​ពាក្យ​ជន​ដទៃ​ទេ​។​

​ចប់​ ​ទុ​ទ្ទុ​ភាយ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636867328179441186
ទៅកាន់ទំព័រ៖