ព្រះត្រៃបិដក ភាគ ៥៨

​អារាម​ទូ​សក​ជាតក​ ​ទី៦​


 ​[​៤៦​]​ ​(​បណិ្ឌ​ត​បុរស​ពោធិសត្វ​ ​ពោល​ថា​)​ ​ការប្រព្រឹត្តិ​នូវ​សេចក្តី​ចំរើន​ ​របស់​អ្នក​មិន​ឈ្លាស​ក្នុង​ហេតុ​ចំរើន​ ​រមែង​មិន​នាំមក​នូវ​សេចក្តី​សុខ​ទេ​ ​បុគ្គល​ឥត​ប្រាជ្ញា​ ​តែង​ធ្វើ​ប្រយោជន៍ឲ្យ​សាបសូន្យ​ ​ដូច​ស្វា​រក្សា​សួន​ ​(​បាន​ធ្វើ​ប្រយោជន៍ឲ្យ​វិនាស​)​។​

​ចប់​ ​អារាម​ទូ​សក​ជាតក​ ​ទី៦​។​


​វារ​ណិ​ទូ​សក​ជាតក​ ​ទី៧​


 [​៤៧​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​ការប្រព្រឹត្តិ​នូវ​សេចក្តី​ចំរើន​របស់​អ្នក​មិន​ឈ្លាស​ក្នុង​ហេតុ​ចំរើន​ ​រមែង​មិន​នាំមក​នូវ​សេចក្តី​សុខ​ទេ​ ​បុគ្គល​ឥត​ប្រាជ្ញា​ ​តែង​ធ្វើ​ប្រយោជន៍ឲ្យ​សាបសូន្យ​ ​ដូច​កោ​ណ្ឌញ្ញៈ​បាន​ញុំាង​សុរា​ឲ្យ​វិនាស​។​

​ចប់​ ​វារ​ណិ​ទូ​សក​ជាតក​ ​ទី៧​។​


​វេទ​ព្វ​ជាតក​ ​ទី៨​


 [​៤៨​]​ ​(​កូនសិស្ស​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​ប្រាថ្នា​សេចក្តី​ចំរើន​ដោយ​ខុស​ឧបាយ​ ​បុគ្គល​នោះ​ ​រមែង​លំបាក​ ​ដូច​ពួក​ចោរ​នៅក្នុង​ដែន​ចេ​តៈ​ ​បាន​សម្លាប់​នូវ​វេទ​ព្វ​ព្រាហ្មណ៍​ ​ចោរ​ទាំងអស់​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​។​

​ចប់​ ​វេទ​ព្វ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636867221732842789
ទៅកាន់ទំព័រ៖