ព្រះត្រៃបិដក ភាគ ៥៨
ព្រហ្មទត្តជាតក ទី៣
[៥៩០] (តាបសពោធិសត្វ ពោលថា) បពិត្រព្រះបាទព្រហ្មទត្ត បុគ្គលអ្នកសូម រមែងបានផលពីរយ៉ាង គឺការមិនបានទ្រព្យ ១ ការបានទ្រព្យ ១ ព្រោះថា ការសូម មានយ៉ាងនេះជាធម្មតា។
[៥៩១] បពិត្រព្រះអង្គជាឥស្សរៈលើរថនៃដែនបញ្ចាល អ្នកប្រាជ្ញទាំងឡាយ បានពោលនូវការសូមថាជាការយំ បុគ្គលណា ឃាត់នូវការសូម អ្នកប្រាជ្ញទាំងឡាយហៅបុគ្គលនោះ ថាជាអ្នកមានការយំតប។
[៥៩២] កុំឲ្យពួកជនអ្នកដែនបញ្ចាលមកប្រជុំគ្នា ឃើញអាត្មាភាពកំពុងយំ ឬព្រះអង្គកំពុងយំតបឡើយ ព្រោះហេតុនោះ បានជាអាត្មាភាពត្រូវការទីស្ងាត់។
[៥៩៣] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់ថា) បពិត្រព្រាហ្មណ៍ ខ្ញុំនឹងឲ្យគោញីសម្បុរក្រហម ១០០០ ព្រមទាំងគោឈ្មោលដល់លោក ព្រោះថាអរិយជន បានស្ដាប់នូវគាថាប្រកបដោយធម៌ របស់លោកជាអរិយៈ មិនគប្បីឲ្យ ដូចម្ដេចកើត។
ចប់ ព្រហ្មទត្តជាតក ទី៣។
ID: 636867328563783169
ទៅកាន់ទំព័រ៖