ព្រះត្រៃបិដក ភាគ ៥៨

​គោ​ធ​ជាតក​ ​ទី៥​


 [​៥៩៨​]​ ​(​ទន្សង​ពោធិសត្វ​ ​និយាយ​នឹង​តាបស​ថា​)​ ​ខ្ញុំ​ស្មាន​អ្នក​ថា​ជា​សមណៈ​ ​បាន​ចូល​ទៅ​រក​អ្នក​ ​ជា​អ្នក​មិន​សង្រួម​ ​អ្នកនោះ​ ​ប្រហារ​ខ្ញុំ​ដោយ​ដម្បង​ ​ដូច​មនុស្ស​មិនមែន​ជា​សមណៈ​ដែរ​។​
 [​៥៩៩​]​ ​ម្នាល​តាបស​កម្លៅ​ ​ប្រយោជន៍អ្វី​ដោយ​ផ្នួងសក់​របស់​អ្នក​ ​ប្រយោជន៍អ្វី​ ​ដោយ​ស្បែក​ខ្លាឃ្មុំ​របស់​អ្នក​ ​ខាងក្នុង​របស់​អ្ន​ក​សាំ​ញុំា​ដោយ​កិលេស​ ​អ្នក​បោស​រំលីង​តែ​សរីរៈ​ខាងក្រៅ​។​
 [​៦០០​]​ ​(​តាបស​ ​និយាយ​ថា​)​ ​នែ​ទន្សង​ ​ឯង​ចូរ​មកណេះ​ ​ឯង​ត្រឡប់មកវិញ​ ​ចូរ​បរិភោគ​បាយ​ស្រូវសាលី​ចុះ​ ​ប្រេង​ ​និង​អម្បិល​របស់​អញ​ក៏​មាន​ ​ដីប្លី​របស់​អញ​ក៏​មាន​ច្រើន​។​
 ​[​៦០១​]​ ​(​ទន្សង​ឆ្លើយ​ថា​)​ ​ខ្ញុំ​នោះ​នឹង​ចូល​ទៅ​រក​ដំបូក​ ​ជំរៅ​ ​១០០ជួរ​បុរស​យ៉ាង​ក្រៃលែង​ ​ថ្វីបើ​អ្នកឯង​មាន​ប្រេង​ ​និង​អម្បិល​ ​ដីប្លី​របស់​អ្នក​ ​មិនជា​ប្រយោជន៍​ដល់​ខ្ញុំ​ឡើយ​។​

​ចប់​ ​គោ​ធ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636867329232141397
ទៅកាន់ទំព័រ៖