ព្រះត្រៃបិដក ភាគ ៥៨

​ក​ក្កា​រុជា​ត​ក​ ​ទី៦​


 [​៦០២​]​ ​(​ទេវបុត្ត​ជាធំ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​មិន​លួច​ទ្រព្យ​គេ​ដោយ​កាយ​ ​មិន​និយាយ​កុហក​ដោយ​វាចា​ ​បាន​យស​សក្តិ​ហើយ​ ​មិន​ស្រវឹង​ ​បុគ្គល​នោះ​ឯង​ ​គួរ​ប្រដាប់​ផ្កា​ត្រឡាច​ជា​ទិព្វ​ទាំងឡាយ​។​
 [​៦០៣​]​ ​(​ទេវបុត្ត​ទី២​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​ស្វះស្វែង​រក​ទ្រព្យ​ដោយ​ធម៌​ ​មិន​នាំ​យកទ្រព្យគេ​ដោយ​បោក​ប្រាស​ ​បានទ្រព្យ​ទាំងឡាយ​ហើយ​ ​មិន​ស្រវឹង​ ​បុគ្គល​នោះ​ឯង​ ​គួរ​ប្រដាប់​នូវ​ផ្កា​ត្រឡាច​បាន​។​ ​
 [​៦០៤​]​ ​(​ទេវបុត្ត​ទី៣​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​មានចិត្ត​មិនឆាប់​ហើរ​ដូច​រមៀត​ ​មាន​សទ្ធា​មិន​រសាយ​ ​មិន​បរិភោគ​វត្ថុ​មាន​រស​ឆ្ងាញ់​តែម្នាក់ឯង​ ​បុគ្គល​នោះ​ ​ទើប​គួរ​ប្រដាប់​នូវ​ផ្កា​ត្រឡាច​បាន​។​
 [​៦០៥​]​ ​(​ទេវបុត្ត​ទី៤​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​មិន​ជេរប្រទេច​ពួកសប្បុរស​ក្នុង​ទី​ចំពោះមុខ​ ​ឬ​កំបាំងមុខ​ ​ជា​អ្នក​និយាយ​យ៉ាងណា​ ​ធ្វើ​យ៉ាងនោះ​ ​បុគ្គល​នោះ​ ​ទើប​គួរ​ប្រដាប់​នូវ​ផ្កា​ត្រឡាច​បាន​។​

​ចប់​ ​ក​ក្កា​រុជា​ត​ក​ ​ទី៦​។​

ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636867329632294284
ទៅកាន់ទំព័រ៖