ព្រះត្រៃបិដក ភាគ ៥៨

​កាឡ​ពាហុ​ជាតក​ ​ទី៩​


 [​៦១៤​]​ ​(​សេក​ឈ្មោះ​បោ​ដ្ឋ​បាទ​ជា​ប្អូន​ ​និយាយ​ថា​)​ ​កាលពីដើម​ ​យើង​បាន​បាយ​ ​និង​ទឹក​ណា​ ​អំពីសំណាក់​នៃ​ស្ដេច​នោះ​ ​ឥឡូវនេះ​ ​បាយ​ ​និង​ទឹក​នោះ​ ​បាន​ទៅ​ស្វា​វិញ​ហើយ​ ​បពិត្រ​បង​រា​ធៈ​ ​ឥឡូវនេះ​ ​យើង​នឹង​នាំគ្នា​ទៅ​ព្រៃ​វិញ​ ​ព្រោះ​ព្រះបាទ​ធនញ្ជ័យ​ ​លែង​រាប់អាន​យើង​ហើយ​។​
 [​៦១៥​]​ ​(​សេក​ពោធិសត្វ​ ​ឈ្មោះ​រា​ធៈ​ជា​បង​ ​និយាយ​តប​ថា​)​ ​លាភ​ក្ដី​ ​អលាភ​ក្ដី​ ​យស​ក្ដី​ ​អយស​ក្តី​ ​និន្ទា​ក្ដី​ ​បសំសា​ក្ដី​ ​សុខ​ក្ដី​ ​ទុក្ខ​ក្ដី​ ​លោកធម៌​ទាំង​ ​៨​ ​នោះ​ ​មិន​ទៀង​ ​ក្នុង​មនុស្សសត្វ​ទាំងឡាយ​ទេ​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​កុំ​សោកស្ដាយ​ឡើយ​ ​អ្នក​នឹង​សោកស្ដាយ​ធ្វើអ្វី​។​
 [​៦១៦​]​ ​(​សេក​ឈ្មោះ​បោ​ដ្ឋ​បាទ​ ​និយា​ថា​)​ ​បពិត្រ​បង​រា​ធៈ​ ​បង​ជា​អ្នកប្រាជ្ញ​មែនពិត​ហើយ​ ​បង​ដឹង​នូវ​ប្រយោជន៍​ ​ដែល​មិនទាន់​មាន​មក​ ​តើ​យើង​នឹង​ឃើញ​ស្វា​ដ៏​លាមក​ ​ដែល​ត្រូវ​គេ​បណ្ដេញ​ពី​រាជត្រកូល​ដោយ​ឧបាយ​ដូចម្ដេច​ហ្ន៎​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636867330701205423
ទៅកាន់ទំព័រ៖