ព្រះត្រៃបិដក ភាគ ៥៨
[៦១៧] (រាធៈ និយាយតបថា) ស្វាខ្មៅឈ្មោះកាឡពាហុ ញាក់ត្រចៀក ធ្វើមុខក្រញូវ គង់ធ្វើឲ្យព្រះរាជកុមារភិតភ័យ ដោយការសង្ឃកថា មុហុំ មុហុំ វាមុខជានឹងឋិតនៅឆ្ងាយអំពីបាយ និងទឹក ដោយហេតុណា វានឹងធ្វើនូវហេតុនោះ ដោយខ្លួនឯងពុំលែងឡើយ។
ចប់ កាឡពាហុជាតក ទី៩។
សីលវីមំសជាតក ទី១០
[៦១៨] (បុរោហិតពោធិសត្វ និយាយថា) បានឮមកថា សីល ជាគុណជាតដ៏ល្អ សីល ជាគុណដ៏ប្រសើរក្រៃលែងក្នុងលោក សូមព្រះអង្គទតមើលចុះ ដូចយ៉ាងនាគ ជាសត្វមានពិសដ៏ខ្លាំងពន្លឹក មិនហ៊ានបៀតបៀន ដោយយល់ថា បុគ្គលនេះមានសីល។
[៦១៩] (ពោធិសត្វ ពោលថា) ដុំសាច់បន្ដិចបន្តួច នៅមានដល់ខ្លែងនោះ ដរាបណា ពួកប្រមង់ក្នុងលោក ចោមចឹកខ្លែងនោះ ដរាបនោះដែរ សត្វបក្សីដ៏សេស មិនបានបៀតបៀនខ្លែងដែលមិនមានសាច់ជាគ្រឿងកង្វល់នោះ។
[៦២០] បុគ្គលដេកលក់ជាសុខ ព្រោះមិនមានសេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នាដែលមានលទ្ធផលក៏ជាសុខ នាងបិង្គលាទាសី បានធ្វើនូវសេចក្ដីប្រាថ្នា ឲ្យគ្មានសេចក្ដីប្រាថ្នាវិញ ក៏ដេកលក់ជាសុខដែរ។
ID: 636867331098388140
ទៅកាន់ទំព័រ៖