ព្រះត្រៃបិដក ភាគ ៥៨

 ​[​៦២១​]​ ​ក្នុង​លោក​នេះ​ក្ដី​ ​ក្នុង​លោកខាងមុខ​ក្ដី​ ​មិន​មានធម៌​ដទៃ​ប្រសើរ​ជាង​សមាធិ​ឡើយ​ ​(​ព្រោះ​)​ ​បុគ្គល​អ្នក​តាំងនៅ​ក្នុង​សមាធិ​ហើយ​ ​រមែង​មិន​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​បៀតបៀន​ខ្លួនឯង​ផង​។​

​ចប់​ ​សីល​វី​មំស​ជាតក​ ​ទី១០​។​
​ចប់​ ​កុដិ​ទូ​សក​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​កុដិ​ទូ​សក​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ក្បាល​ ​និង​ដៃជើង​របស់​ស្វា​ដូច​មនុស្ស​ ​១​ ​ប្រទេស​ធ្វើ​នូវ​សំឡេង​ថា​ទុ​ទ្ទុ​ភៈ​ ​១​ ​បុគ្គល​អ្នក​សូម​ ​១​ ​សត្វ​ពពែ​ប្រសើរ​ ​១​ ​សត្វ​ទន្សង​ប្រសើរ​ ​១​ ​ការ​មិនល្អ​ដោយ​កាយ​ ​១​ ​ទន្លេ​ឈ្មោះ​កេ​បុ​កៈ​ ​១​ ​ស្ត្រី​ចំរើន​ប្រសើរ​ ​១​ ​សេក​ឈ្មោះ​រា​ធៈ​ ​១​ ​សីល​ប្រសើរ​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636867331397975276
ទៅកាន់ទំព័រ៖