ព្រះត្រៃបិដក ភាគ ៥៨
អាសឹសវគ្គ ទី៦
មហាសីលវជាតក ទី១
[៥១] (ព្រះរាជាសីលវៈពោធិសត្វ ពោលថា) បុរសជាបណ្ឌិត គប្បីប៉ុនប៉ងឲ្យមុតមាំ មិនគប្បីនឿយណាយឡើយ យើងឃើញខ្លួនយើងស្រាប់ហើយ យើងបា្រថ្នាយ៉ាងណា បានយ៉ាងនោះ។
ចប់ មហាសីលវជាតក ទី១។
ចូឡជនកជាតក ទី២
[៥២] (ព្រះបាទជនកពោធិសត្វ ពោលថា) បុរសជាបណ្ឌិត ត្រូវតែប្រឹងប្រែង មិនត្រូវនឿយណាយឡើយ យើងឃើញខ្លួនយើងដែលឡើងអំពីទឹក កាន់គោកស្រាប់ហើយ។
ចប់ ចូឡជនកជាតក ទី២។
បុណ្ណបាតិជាតក ទី៣
[៥៣] (សេដ្ឋីពោធិសត្វ ពោលថា) ភាជន៍សុរានៅពេញដដែល តែសំដីចេញទៅដោយឡែក យើងដឹងបានដោយហេតុ (នេះ) សុរានេះមិនមែនស្រួលទេ។
ចប់ បុណ្ណបាតិជាតក ទី៣។
ID: 636867222781462766
ទៅកាន់ទំព័រ៖