ព្រះត្រៃបិដក ភាគ ៥៨
[៦៨១] បុរសណា យឺតយូរក្នុងការងារដែលខ្លួនត្រូវធ្វើឲ្យយឺតយូរផង រហ័សរហួនផង ក្នុងការងារដែលខ្លួនធ្វើឲ្យរហ័សផង ប្រយោជន៍របស់បុរសនោះ តែងពេញគ្រប់គ្រាន់ ដូចជាព្រះចន្ទ្រវែករាត្រី (ឲ្យលេចពន្លឺធំម្ដងបន្តិច ៗ )។
ចប់ គជកុម្ពជាតក ទី៥។
កេសវជាតក ទី៦
[៦៨២] (នារទាមាត្យ ទូលសួរកេសវតាបសថា) កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសំរេចសេចក្ដីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយក្នុងអាស្រមរបស់កូនសិស្សឈ្មោះកប្បកៈ តើដោយឧបាយដូចម្ដេច។
[៦៨៣] (កេសវតាបស និយាយថា) ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បកៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន។
ID: 636867337142513844
ទៅកាន់ទំព័រ៖