ព្រះត្រៃបិដក ភាគ ៥៨
[៦៨៧] (យក្ស ពោលថា) បពិត្រមហារាជ ខ្ញុំព្រះអង្គជាទូតរបស់អារក្សទឹក ខ្ញុំព្រះអង្គត្រូវពួកអារក្សទឹកប្រើមកក្នុងទីនេះ ដើម្បីសម្លាប់ព្រះអង្គ តែថា ព្រះឥន្ទ្រជាស្ដេចទេវតារក្សាព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គនឹងបំបែកព្រះសិរ្ស៍របស់ព្រះអង្គមិនបានទេ។
[៦៨៨] (ពោធិសត្វ ពោលថា) បើទេវរាជ ទេវានមិន្រ្ទ មឃវៈ សុជម្បតិ រក្សានូវអញ ម្នាលបិសាច អារក្សទាំងអស់ ចូរបន្លឺឡើងតាមសេចក្ដីប្រាថ្នាចុះ យ៉ាងអញមិនតក់ស្លុត ចំពោះពួកអារក្សទឹកទេ។
[៦៨៩] ពួកកុម្ភណ្ឌ និងពួកបិសាចនៅលើគំនរសំរាមទាំងអស់ ចូរកំចាត់តាមសេចក្ដីប្រាថ្នាចុះ នែបិសាច ពួកបិសាចទាំងអស់ មិនអាចដើម្បីច្បាំងនឹងអញបានទេ ការបន្លាចគួរឲ្យខ្លាចនោះធំណាស់ (តែអញមិនខ្លាចឯងទេ)។
ចប់ អយកូដជាតក ទី៧។
ID: 636867337713366495
ទៅកាន់ទំព័រ៖