ព្រះត្រៃបិដក ភាគ ៥៨

​អរញ្ញ​ជាតក​ ​ទី៨​


 [​៦៩០​]​ ​(​តាបស​កុមារ​ ​និយាយប្រាប់​បិតា​ថា​)​ ​បពិត្របិតា​ ​ខ្ញុំបាទ​ចេញ​អំពី​ព្រៃ​ ​មករ​ក​ស្រុក​វិញ​ ​គួរ​សេពគប់​នឹង​បុរស​មានមារយាទ​ដូចម្ដេច​ ​មាន​វត្ត​ប្រតិបត្តិ​ដូចម្ដេច​ ​ខ្ញុំបាទ​សួរ​ហើយ​ ​សូម​បិតា​ប្រាប់​ហេតុ​នោះ​ ​(​ដល់​ខ្ញុំ​)​ ​ឲ្យ​ទាន​។​
 [​៦៩១​]​ ​(​តាបស​ពោធិសត្វ​ជា​បិតា​ ​ប្រាប់​ថា​)​ ​ម្នាលកូន​ ​បុរស​ណា​ ​គប្បី​ស្និទ្ធស្នាល​នឹង​អ្នក​ ​គប្បី​អត់ទ្រាំ​នូវ​សេចក្ដី​ស្និទ្ធស្នាល​របស់​អ្នក​ ​ជា​អ្នក​ចង់​ស្ដាប់​ពាក្យ​របស់​អ្នក​ ​អត់ទោស​ដល់​អ្នក​ ​អ្នក​ទៅ​អំពី​ព្រៃ​នេះ​ទៅ​ ​ចូរ​សេពគប់​នឹង​បុរស​នោះ​ចុះ​។​
 ​[​៦៩២​]​ ​បុរស​ណា​ ​មិន​មានអំពើ​អាក្រក់​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​បើ​អ្នក​ចេញ​អំពី​ព្រៃ​នេះ​ទៅ​ ​អ្នក​ចូរ​សេពគប់​បុរស​នោះ​ចុះ​ ​ធ្វើដូចជា​ ​កូន​ដែល​តាំងនៅ​ឰដ៏​ទ្រូង​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636867337987372168
ទៅកាន់ទំព័រ៖