ព្រះត្រៃបិដក ភាគ ៥៨

 ​[​៦៩៣​]​ ​បើ​ផ្ទៃ​ជម្ពូទ្វីប​នេះ​ ​គ្មាន​មនុស្ស​អ្នក​វៀរចាក​កាយទុច្ចរិត​ជាដើម​ទេ​ ​ម្នាលកូន​ ​អ្នក​កុំ​សេពគប់​នឹង​បុរស​ដែល​មានចិត្ត​ដូច​ទឹក​ល្មៀត​ជា​គ្រឿង​ជ្រលក់​ ​(​មានចិត្ត​មិនបាន​ខ្ជាប់ខ្លួន​)​ ​មានចិត្ត​ដូចជា​អាការ​នៃ​ស្វា​ ​ជួន​ត្រេកអរ​ ​ជួន​មិន​ត្រេកអរ​ ​(​ប្រែប្រួល​ភ្លាម​ ​ៗ​)​ ​ប្រាកដ​ដូច្នោះ​ឡើយ​។​

​ចប់​ ​អរញ្ញ​ជាតក​ ​ទី៨​។​


​សន្ធិ​ភេទ​ជាតក​ ​ទី៩​


 [​៦៩៤​]​ ​(​ព្រះរាជា​ ​មាន​ព្រះ​ឱង្ការ​នឹង​សារថី​ថា​)​ ​ម្នាល​សារថី​ ​សេចក្ដី​ស្មើគ្នា​ ​(​របស់​សត្វ​ទាំងពីរ​)​ ​ក្នុង​សត្វ​ញី​ទាំងឡាយ​ ​មិន​មាន​ ​ក្នុង​ចំណីអាហារ​ទាំងឡាយ​ ​ក៏​មិន​មាន​ដែរ​ ​អ្នក​ចូរ​មើលគំនិត​របស់​ចចក​អ្នក​បំបែក​នូវ​តំណ​នៃ​មិត្រ​នោះ​ ​គិត​មើល​ឲ្យ​ល្អ​ចុះ​។​
 [​៦៩៥​]​ ​ពួក​ម្រឹគ​អធម៌​ ​(​ចចក​)​ ​ស៊ី​គោ​ផង​ ​ស៊ី​សីហៈ​ផង​ ​ព្រោះ​សេចក្ដី​ញុះញង់​ណា​ ​សេចក្ដី​ញុះញង់​នោះ​ ​រមែង​ប្រែប្រួល​ដូចជា​ដាវ​មុត​ក្នុង​សាច់​។​
 [​៦៩៦​]​ ​ម្នាល​សារថី​ ​អ្នក​ឃើញ​កិរិយា​ដេក​ស្លាប់​ ​(​នៃ​សត្វ​ទាំងពីរ​)​ ​នេះ​ ​បុគ្គល​ណា​ ​ជឿ​ពាក្យ​របស់​បុគ្គល​អ្នក​ញុះញង់​ ​បំបែក​នូវ​តំណ​នៃ​មិត្រ​ ​បុគ្គល​នោះ​ ​រមែង​ដេក​ស្លាប់​យ៉ាងនេះ​ ​(​ពុំខាន​)​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636867338290589511
ទៅកាន់ទំព័រ៖