ព្រះត្រៃបិដក ភាគ ៥៨
ផលជាតក ទី៤
[៥៤] (ឈ្មួញរទេះពោធិសត្វ ពោលថា) ឈើនេះ មិនមែនលំបាកឡើង ទាំងមិនឋិតនៅឆ្ងាយអំពីស្រុក ខ្ញុំដឹងបានដោយហេតុ (នេះ) ឈើនេះ មិនមែនមានផ្លែស្រួលទេ។
ចប់ ផលជាតក ទី៤។
បញ្ចាវុធជាតក ទី៥
[៥៥] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុរសណា មានចិត្តមិនរួញរា ចំរើនកុសលធម៌ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដោយចិត្តមិនរួញរា បុរសនោះ គប្បីដល់នូវធម៌ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួង តាមលំដាប់។
ចប់ បញ្ចាវុធជាតក ទី៥។
កញ្ចនក្ខន្ធជាតក ទី៦
[៥៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុរសណា មានចិត្តរីករាយ ចំរើនកុសលធម៌ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដោយចិត្តដែលរីករាយ បុរសនោះ គប្បីដល់នូវធម៌ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងពួង តាមលំដាប់។
ចប់ កញ្ចនក្ខន្ធជាតក ទី៦។
ID: 636867223207047108
ទៅកាន់ទំព័រ៖