ព្រះត្រៃបិដក ភាគ ៥៨

 [​៦៩៧​]​ ​ម្នាល​សារថី​ ​ពួក​ជន​ណា​ ​មិន​ជឿ​ពាក្យ​ញុះញង់​របស់​អ្នក​បំបែក​នូវ​តំណ​នៃ​មិត្រ​ ​ពួក​ជន​នោះ​ ​តែង​បាន​នូវ​សេចក្ដីសុខ​ ​ដូចជា​ពួក​នរជន​អ្នក​ទៅ​កើត​ក្នុង​ឋានសួគ៌​ដូច្នោះ​។​

​ចប់​ ​សន្ធិ​ភេទ​ជាតក​ ​ទី៩​។​


​ទេវតា​បញ្ហ​ជាតក​ ​ទី១០​


 [​៦៩៨​]​ ​(​ទេវតា​ ​សួរ​ថា​)​ ​បុគ្គល​ណា​ ​ប្រហារ​ដោយដៃ​ទាំងពីរ​ផង​ ​ដោយ​ជើង​ទាំងពីរ​ផង​ ​ប្រហារ​នូវ​មាត់​ផង​ ​បពិត្រមហារាជ​ ​បុគ្គល​នោះ​ ​ជាទីស្រឡាញ់​នៃ​គេ​ ​ហេតុ​នោះ​ ​ព្រះអង្គ​យល់ថា​បុគ្គល​ណា​។​
 [​៦៩៩​]​ ​បុគ្គល​ណា​ ​ជេរប្រទេច​តាម​សេចក្ដីប្រាថ្នា​ ​តែ​មិន​ប្រាថ្នា​នូវ​ការ​មកដល់​បុគ្គល​នោះ​ ​បពិត្រមហារាជ​ ​បុគ្គល​នោះ​ ​ជាទីស្រឡាញ់​របស់​គេ​ ​ហេតុ​នោះ​ ​ព្រះអង្គ​យល់ថា​ ​បុគ្គល​ណា​។​
 [​៧០០​]​ ​បុគ្គល​ណា​ ​ពោល​បង្កាច់​ដោយ​ពាក្យ​មិន​ពិត​ ​ប្រកាសប្រាប់​ឲ្យ​ឮ​ដោយ​ពាក្យ​ឡូឡា​ ​បពិត្រមហារាជ​ ​បុគ្គល​នោះ​ ​ជាទីស្រឡាញ់​របស់​គេ​ ​ហេតុ​នោះ​ ​ព្រះអង្គ​យល់ថា​ ​បុគ្គល​ណា​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636867338709303460
ទៅកាន់ទំព័រ៖