ព្រះត្រៃបិដក ភាគ ៥៨

​វានរិន្ទ​ជាតក​ ​ទី៧​


 [​៥៧​]​ ​(​ក្រពើ​ ​ពោល​ថា​)​ ​បពិត្រ​វានរិន្ទ​ ​បុគ្គល​ណា​ ​មានធម៌​ ​៤​ ​ដូច​អ្នក​ ​គឺ​សេចក្តី​ទៀងទាត់​ ​១​ ​ធម៌​ ​គឺ​ប្រាជា្ញ​ជា​គ្រឿង​ពិចារណា​ ​១​ ​ព្យាយាម​មិន​ដាច់​ ​១​ ​ការ​លះ​ ​១​ ​បុគ្គល​នោះ​ ​រមែង​កន្លង​បង់​នូវ​សត្រូវ​បាន​។​

​ចប់​ ​វានរិន្ទ​ជាតក​ ​ទី៧​។​


​ត​យោ​ធម្មជាត​ក​ ​ទី៨​


 [​៥៨​]​ ​(​អារក្សទឹក​ ​ពោល​ថា​)​ ​បពិត្រ​វានរិន្ទ​ ​បុគ្គល​ណា​ ​មានធម៌​ ​៣​ ​ដូច​អ្នក​ ​គឺ​សេចក្ដី​សង្វាត​ ​១​ ​សេចក្ដី​ក្លៀវក្លា​ ​១​ ​បញ្ញា​ ​១​ ​បុគ្គល​នោះ​ ​រមែង​កន្លង​បង់​នូវ​សត្រូវ​បាន​។​

​ចប់​ ​ត​យោ​ធម្មជាត​ក​ ​ទី៨​។​


​ភេរិ​វាទ​ជាតក​ ​ទី៩​


 [​៥៩​]​ ​(​អ្នក​វាយ​ស្គរ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​វាយ​ ​(​ស្គរ​)​ ​ចុះ​ ​ប៉ុនែ្ត​កុំ​វាយ​ឲ្យ​ជ្រុល​ ​ព្រោះ​ការ​វាយ​ស្គរ​ជ្រុល​ ​ជា​ការ​អាក្រក់​ ​កហាបណៈ​មួយ​រយ​ ​ដែល​បាន​ហើយដោយ​ការ​វាយ​ស្គរ​ ​(​កូន​វា​ឲ្យ​)​ ​វិនាស​ហើយ​ ​ដោយ​ការ​វាយ​ស្គរ​ជ្រុល​។​

​ចប់​ ​ភេរិ​វាទ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636867223649932440
ទៅកាន់ទំព័រ៖