ព្រះត្រៃបិដក ភាគ ៥៨
សង្ខធមនជាតក ទី១០
[៦០] (អ្នកផ្លុំស័ង្ខពោធិសត្វ ពោលថា) បុគ្គលគប្បីផ្លុំ (ស័ង្ខ) ចុះ ប៉ុនែ្តកុំគប្បីផ្លុំឲ្យជ្រុល ព្រោះការផ្លុំជ្រុល ជាការអាក្រក់ ភោគៈទាំងឡាយ ដែលបានហើយដោយការផ្លុំ បិតាផ្លុំបំផ្លាញភោគៈទាំងនោះ។
ចប់ សង្ខធមនជាតក ទី១០។
ចប់ អាសឹសវគ្គ ទី៦។
ឧទ្ទាននៃអាសឹសវគ្គនោះគឺ
និយាយអំពីអ្នកប្រាជ្ញប្រាថ្នាយ៉ាងណា ប្រយោជន៍ក៏កើតយ៉ាងនោះ (ក្នុងមហាសីលវជាតក) ១ ការឡើងអំពីទឹកមកកាន់គោក (ក្នុងចូឡជនកជាតក) ១ សុរា (ក្នុងបុណ្ណបាតិជាតក) ១ ឈើមានផ្លែមិនស្រួល (ក្នុងផលជាតក) ១ បុរសមានចិត្តមិនរួញរា (ក្នុងបញ្ចាវុធជាតក) ១ បុរសមានចិត្តរីករាយ (ក្នុងកញ្ចនក្ខន្ធជាតក) ១ ធម៌ ៤ (ក្នុងវានរិន្ទជាតក) ១ ធម៌ ៣ (ក្នុងតយោធម្មជាតក) ១ ការបានកហាបណៈមួយរយ (ក្នុងភេរិវាទជាតក) ១ ផ្លុំស័ង្ខបានភោគៈ (ក្នុងសង្ខធមនជាតក) ១ ត្រូវជា ១០។
ID: 636867224113378948
ទៅកាន់ទំព័រ៖