ព្រះត្រៃបិដក ភាគ ៥៨

​តក្ក​ជាតក​ ​ទី៣​


 [​៦៣​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​(​ធម្មតា​ស្រ្តី​)​ ​ច្រើន​ខឹង​ ​មិនដឹង​ឧបការៈ​ដែលគេ​ធ្វើ​ដល់​ខ្លួន​ ​ជា​អ្នក​ញុះញង់​ ​បំបែកបំបាក់​មិត្ត​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ចុះ​ ​អ្នកនោះ​នឹង​មិន​វិនាស​សេចក្តី​សុខ​។​

​ចប់​ ​តក្ក​ជាតក​ ​ទី៣​។​


​ទុ​រា​ជាន​ជាតក​ ​ទី៤​


 [​៦៤​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​កុំ​ត្រេកអរ​ ​(​ថា​ស្ត្រី​នេះ​)​ ​បា្រ​ថ្នា​អញ​ ​កុំ​សោកសៅ​ ​(​ថា​ស្ត្រី​នេះ​)​ ​មិន​ប្រាថ្នា​អញ​ ​ភាព​របស់​ស្រ្តី​ទាំងឡាយ​ ​ដឹង​បាន​ដោយ​ក្រ​ ​ដូចជា​ដំណើរ​ទៅ​នៃ​ត្រី​ក្នុងទឹក​។​

​ចប់​ ​ទុ​រា​ជាន​ជាតក​ ​ទី៤​។​


​អន​ភិ​រតិ​ជាតក​ ​ទី៥​


 [​៦៥​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​ទនេ្ល​ក្តី​ ​ផ្លូវ​ក្តី​ ​តៀមស្រា​ក្តី​ ​សាលាសំណាក់​ក្តី​ ​អណ្តូង​ទឹក​ក្តី​ ​(​ជា​របស់សាធារណៈ​)​ ​យ៉ាងណា​ ​ធម្មតា​ស្រ្តី​ទាំងឡាយ​ក្នុង​លោក​ ​ក៏​យ៉ាងនោះ​ដែរ​ ​បណ្ឌិត​ទាំងឡាយ​ ​មិន​ខឹង​នឹង​ស្ត្រី​ទាំងនោះ​ទេ​។​

​ចប់​ ​អន​ភិ​រតិ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636867225078704161
ទៅកាន់ទំព័រ៖