ព្រះត្រៃបិដក ភាគ ៥៨

​វិស​វន្ត​ជាតក​ ​ទី៩​


 ​[​៦៩​]​ ​(​ពស់​ ​ពោល​ថា​)​ ​អញ​នឹង​ស្រូប​យក​ពិស​ណា​វិញ​ ​ដែល​អញ​បាន​ខ្ជាក់​ចោល​ហើយ​ ​ព្រោះ​ហេតុ​នៃ​ជីវិត​ ​ចូរ​តិះដៀល​នូវ​ពិស​ដែល​អញ​ខ្ជាក់​ចោល​ហើយ​នោះ​ចុះ​ ​អញ​ស្លាប់​ ​ប្រសើរ​ជាង​រស់នៅ​។​

​ចប់​ ​វិស​វន្ត​ជាតក​ ​ទី៩​។​


​កុទ្ទាល​ជាតក​ ​ទី១០​


 [​៧០​]​ ​(​កុទ្ទា​លក​បណ្ឌិត​ពោធិសត្វ​ ​ពោល​ថា​)​ ​សេចក្តី​ឈ្នះ​ណា​ ​ត្រឡប់​ចាញ់​វិញ​បាន​ ​សេចក្តី​ឈ្នះ​នោះ​ ​មិន​ឈ្មោះថា​ ​ឈ្នះ​ប្រពៃ​ទេ​ ​សេចក្តី​ឈ្នះ​ណា​ ​មិន​ត្រឡប់​ចាញ់​វិញ​បាន​ ​សេចក្តី​ឈ្នះ​នោះ​ ​ទើប​ឈ្មោះថា​ ​ឈ្នះ​ប្រពៃ​មែនពិត​។​

​ចប់​ ​កុទ្ទាល​ជាតក​ ​ទី១០​។
​ចប់​ ​ឥត្ថី​វគ្គ​ ​ទី៧​។​
​ឧទ្ទាន​នៃ​ឥត្ថី​វគ្គ​នោះ​គឺ​​


​និយាយ​អំពី​ភ្លើង​ឆេះ​វត្ថុ​គ្រប់យ៉ាង​ ​(​ក្នុង​អ​សាត​មន្ត​ជាតក​)​ ​១​ ​ពិណ​ដ៏​ប្រសើរ​ ​(​ក្នុង​អណ្ឌ​ភូត​ជាតក​)​ ​១​ ​ស្ត្រីជា​អ្នក​ញុះញង់​ ​និង​បំបែកបំបាក់​មិត្រ​ ​(​ក្នុង​តក្ក​ជាតក​)​ ​១​ ​ការ​ត្រេកអរ​ ​(​ក្នុង​ទុ​រា​ជាន​ជាតក​)​ ​១​ ​ស្ទឹង​ ​(​ក្នុង​អន​ភិ​រតិ​ជាតក​)​ ​១​ ​នាង​មុទុ​លក្ខណា​ ​(​ក្នុង​មុទុ​លក្ខណ​ជាតក​)​ ​១​ ​បងប្អូន​ ​(​ក្នុង​ឧ​ច្ឆ​ង្គ​ជាតក​)​ ​១​ ​ចិត្ត​ ​(​ក្នុង​សាកេ​ត​ជាតក​)​ ​១​ ​ពិស​ ​(​ក្នុង​វិស​វន្ត​ជាតក​)​ ​១​ ​សេចក្តី​ឈ្នះ​ប្រពៃ​ ​(​ក្នុង​កុទ្ទាល​ជាតក​)​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636867226193877945
ទៅកាន់ទំព័រ៖