ព្រះត្រៃបិដក ភាគ ៥៨
វរុណវគ្គ ទី៨
វរុណជាតក ទី១
[៧១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) អំពើទាំងឡាយ ដែលគេត្រូវធ្វើក្នុងកាលមុន នរៈណា បា្រថ្នាធ្វើខាងក្រោយវិញ នរៈនោះ រមែងក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ដូចជាមាណព ដែលកាច់ឧសឈើថ្លាន់។
ចប់ វរុណជាតក ទី១។
សីលវនាគជាតក ទី២
[៧២] (រុក្ខទេវតា ពោលថា) ប្រសិនបើគេឲ្យផែនដីទាំងមូលដល់បុរសអកតញ្ញូ ជាអ្នកឃើញទោសជានិច្ច ក៏មិនគប្បីញុំាងបុរសអកតញ្ញូនោះឲ្យត្រេកអរបានឡើយ។
ចប់ សីលវនាគជាតក ទី២។
សច្ចង្កិរជាតកទី៣
[៧៣] (តាបសពោធិសត្វ ពោលថា) បានឮថា នរៈពួកខ្លះ ក្នុងលោកនេះ បាននិយាយពិតយ៉ាងនេះថា ឧសដែលគេស្រង់ឡើងអំពីទឹក ប្រសើរជាង នរៈពួកខ្លះដែលគេស្រង់ឡើង (អំពីទឹក) មិនប្រសើរឡើយ។
ចប់ សច្ចង្កិរជាតក ទី៣។
ID: 636867226634633155
ទៅកាន់ទំព័រ៖