ព្រះត្រៃបិដក ភាគ ៥៨

​រុក្ខ​ធម្មជាត​ក​ ​ទី៤​


 [​៧៤​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​មាន​ពួក​ញាតិ​ច្រើន​នាក់​ ​ប្រពៃ​ ​សូម្បី​ពួក​ឈើ​ ​ដែល​ដុះ​ក្នុង​ព្រៃ​ច្រើន​ដើម​ ​ក៏​ប្រពៃ​ដែរ​ ​ឯ​ខ្យល់​ ​រមែង​រំលំ​នូវ​ឈើ​ជាធំ​ក្នុង​ព្រៃ​ ​បរិបូណ៌​ដោយ​មែក​ ​និង​ប្រគាប​ ​ដែល​តាំងនៅ​តែឯង​។​

​ចប់​ ​រុក្ខ​ធម្មជាត​ក​ ​ទី៤​។​


​មច្ឆ​ជាតក​ ​ទី៥​


 [​៧៥​]​ ​(​ត្រី​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​មេឃ​ ​សូម​អ្ន​កញុំាង​ផ្គរ​ឲ្យ​លាន់​ឡើង​ ​សូម​បំផ្លាញ​កំណប់​របស់​ក្អែក​ឲ្យ​វិនាស​ ​សូម​ធ្វើទុក្ខ​ក្អែក​ឲ្យ​សោកសៅ​ ​សូម​ញុំាង​ខ្ញុំ​ ​(​និង​ពួក​ញាតិ​ខ្ញុំ​)​ ​ឲ្យ​រួចចាក​សេចក្តី​សោក​។​

​ចប់​ ​មច្ឆ​ជាតក​ ​ទី៥​។​


​អ​សង្កិយ​ជាតក​ ​ទី៦​


 ​[​៧៦​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​ជា​អ្នក​មិន​មាន​សេចក្តី​រង្កៀស​ក្នុង​ស្រុក​ ​យើង​ជា​អ្នក​មិន​មាន​ភ័យ​ក្នុង​ព្រៃ​ ​បាន​ឡើង​កាន់​ផ្លូវត្រង់​ ​ដោយ​មេត្តា​ ​និង​ករុណា​ហើយ​។​

​ចប់​ ​អ​សង្កិយ​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636867227086789017
ទៅកាន់ទំព័រ៖