ព្រះត្រៃបិដក ភាគ ៥៨

​អ​បាយិ​ម្ហ​វគ្គ​ ​ទី៩​
​សុរាបាន​ជាតក​ ​ទី១​


 [​៨១​]​ ​(​ពួក​តាបស​ ​ពោល​ថា​)​ ​ពួក​យើង​បាន​ផឹកសុរា​ ​បាន​រាំ​ ​បាន​ច្រៀង​ ​បាន​យំ​ហើយ​ ​ពួក​យើង​ ​មិនមែន​ជា​ពានរ​ ​ព្រោះតែ​ផឹកសុរា​ ​ដែល​ធ្វើឲ្យខូច​សញ្ញា​ ​ទើប​ឃើញ​ ​(​អាក្រក់​ជា​ល្អ​)​។​

​ចប់​ ​សុរាបាន​ជាតក​ ​ទី១​។​


​មិត្ត​វិន្ទ​ជាតក​ ​ទី២​


 ​[​៨២​]​ ​(​ទេវរាជ​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នកនោះ​ ​កន្លង​នូវ​បា្រ​សា​ទកែវ​ផ្លេក​ផង​ ​បា្រ​សា​ទ​បា្រក់​ផង​ ​បា្រ​សា​ទកែ​វម​ណី​ផង​ ​ជា​អ្នក​ត្រូវ​ថ្ម​ ​(​គឺ​ចក្រ​មានមុខ​មុត​ដូច​កាំបិតកោរ​)​ ​គ្រប​សង្កត់​ហើយ​ ​អ្នក​កាល​រស់នៅ​ ​មិន​រួច​អំពី​ចក្រ​នោះ​ទេ​។​

​ចប់​ ​មិត្ត​វិន្ទ​ជាតក​ ​ទី២​។​


​កាឡ​ក​ណ្ណិ​ជាតក​ ​ទី៣​


 [​៨៣​]​ ​(​មហា​យស​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ដែល​ជា​មិត្ត​បាន​ ​ដោយ​ ​(​ហេតុ​ត្រឹមតែ​ដើរ​ជាមួយ​គា្ន​)​ ​ប្រាំពីរ​ជំហាន​ ​បុគ្គល​ជា​សម្លាញ់​បាន​ ​ដោយ​ ​(​ហេតុ​ត្រឹមតែ​ដើរ​ជាមួយគ្នា​)​ ​ដប់ពីរ​ជំហាន​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636867228657698868
ទៅកាន់ទំព័រ៖