ព្រះត្រៃបិដក ភាគ ៥៨
សីលវីមំសនជាតក ទី៦
[៨៦] (ព្រាហ្មណ៍បុរោហិតពោធិសត្វ ពោលថា) បានឮថា សីលជាគុណជាតល្អ សីលជាគុណជាតដ៏លើសលុបក្នុងលោក សូមព្រះអង្គទតចុះ ពស់មានពិសដ៏ពន្លឹក មិនបៀតបៀនគេ ឈោ្មះថាជាសត្វមានសីល។
ចប់ សីលវីមំសនជាតក ទី៦។
មង្គលជាតក ទី៧
[៨៧] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) មង្គលទាំងឡាយក្ដី ឧត្បាតទាំងឡាយក្ដី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្ដី ដែលបុគ្គលណា បានផ្ដាច់បង់ហើយ បុគ្គលនោះ ឈ្មោះថាអ្នកកន្លងផុតនូវទោសនៃមង្គល (ភា្ញក់ផ្អើល) ជាអ្នកគ្របសង្កត់នូវយុគក្កិលេស
(១) និងយោគក្កិលេស
(២) រមែងមិនមកកើតទៀត។
ចប់ មង្គលជាតក ទី៧។
(១) យុគក្កិលេសនេះ បានដល់កិលេសទាំងឡាយ គឺ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ជាដើម។ (២) យោគក្កិលេសនេះ បានដល់យោគៈ ៤យ៉ាង គឺកាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ អដ្ឋកថា។
ID: 636867229521118253
ទៅកាន់ទំព័រ៖