ព្រះត្រៃបិដក ភាគ ៥៨
សារម្ភជាតក ទី៨
[៨៨] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលគប្បីបញ្ចេញវាចាល្អតែម្យ៉ាង មិនគប្បីបញ្ចេញវាចាអាក្រក់ឡើយ ការបញ្ចេញវាចាល្អ ជាការប្រពៃ ព្រោះបុគ្គលបញ្ចេញវាចាអាក្រក់ រមែងក្ដៅក្រហាយ។
ចប់ សារម្ភជាតក ទី៨។
កុហកជាតក ទី៩
[៨៩] (ឈ្មួញពោធិសត្វ ពោលថា) បានឮថា វាចារបស់អ្នកដែលពោលទន់ភ្លន់ ជាវាចាពីរោះ អ្នកបានជាប់ក្នុងវត្ថុត្រឹមតែស្មៅ ត្រង់នាំឆ្តោរមាស ១០០ យកទៅ មិនជាប់សោះ។
ចប់ កុហកជាតក ទី៩។
អកតញ្ញូជាតក ទី១០
[៩០] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលណា មិនដឹងនូវអំពើល្អ ដែលគេធ្វើហើយ នូវប្រយោជន៍ដែលគេធ្វើហើយ ក្នុងកាលមុនទេ បុគ្គលនោះ កាលបើកិច្ចកើតព្រមហើយ ក្នុងកាលខាងក្រោយ រមែងមិនបាននូវបុគ្គលអ្នកធ្វើ (ឧបការគុណមុននោះជាគ្នា) ឡើយ។
ចប់ អកតញ្ញូជាតក ទី១០។
ចប់ អបាយិម្ហវគ្គ ទី៩។
ID: 636867229980674538
ទៅកាន់ទំព័រ៖