ព្រះត្រៃបិដក ភាគ ៥៨
បរោសតវគ្គ ទី១១
បរោសតជាតក ទី១
[១០១] ជនទាំងឡាយមកប្រជុំគ្នាហើយ សូម្បីជាងរយនាក់ ជនទាំងនោះឥតបា្រជ្ញា គប្បីពិចារណា (នូវអត្ថនៃភាសិត) អស់ ១០០ ឆ្នាំ បុរសណា ប្រកបដោយបា្រជ្ញា ដឹងច្បាស់នូវអត្ថនៃភាសិត បុរសនោះ នៅតែម្នាក់ឯងប្រសើរវិញ។
ចប់ បរោសតជាតក ទី១។
បណ្ណិកជាតក ទី២
[១០២] (កូនស្រីរបស់ឧបាសក ពោលថា) បុគ្គលណា គប្បីជាទីពឹងរបស់ខ្ញុំ ដែលមានទុក្ខពាល់ត្រូវហើយ បុគ្គលនោះឈ្មោះថាជាបិតារបស់ខ្ញុំ នឹងធ្វើនូវការប្រទូស្តក្នុងព្រៃ ខ្ញុំនោះកន្ទក់កន្ទេញ ក្នុងកណ្ដាលព្រៃ ដើម្បីបុគ្គលដូចម្ដេច បុគ្គលណា ជាអ្នករក្សា បុគ្គលនោះនឹងធ្វើនូវកម្មដ៏ខ្លាំងក្លា (មេថុន)។
ចប់ បណ្ណិកជាតក ទី២។
ID: 636867232913972313
ទៅកាន់ទំព័រ៖