ព្រះត្រៃបិដក ភាគ ៥៨

​វេរិ​ជាតក​ ​ទី៣​


 [​១០៣​]​ ​(​សេដ្ឋី​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​មាន​ពៀរ​ ​អាស្រ័យ​នៅក្នុង​ទីណា​ ​អ្ន​ក​បា្រ​ជ្ញ​មិន​គប្បី​នៅក្នុង​ទីនោះ​ ​បុគ្គល​នៅក្នុង​សំណាក់​នៃ​បុគ្គល​មាន​ពៀរ​អស់​មួយ​រាត្រី​ ​ឬ​ពីរ​រាត្រី​ ​ក៏​នាំមក​នូវ​សេចក្ដីទុក្ខ​។​

​ចប់​ ​វេរិ​ជាតក​ ​ទី៣​។​


​មិត្ត​វិន្ទ​ជាតក​ ​ទី៤​


 ​[​១០៤​]​ ​(​ទេវបុត្រ​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ ​(​ចេញ​)​ ​អំពី​វិ​មា​និក​ប្រេត​ ​៤​ ​បាន​វិ​មា​និក​ប្រេត​ ​៨​ ​(​ចេញ​)​ ​អំពី​វិ​មា​និក​ប្រេត​ ​៨​ ​បាន​វិ​មា​និក​ប្រេត​ ​១៦​ ​(​ចេញ​)​ ​អំពី​វិ​មា​និក​ប្រេត​ ​១៦​ ​បាន​វិ​មា​និក​ប្រេត​ ​៣២​ ​(​ក៏​នៅតែ​មិន​ស្កប់ស្កល់​)​ ​ចក្រ​ក៏​វិល​លើ​ក្បាល​នៃ​បុរស​ ​កាល​ប្រាថ្នា​ ​ក្នុង​ទីនោះ​ ​ៗ​ ​ទើប​មកដល់​កង់ចក្រ​ ​កង់ចក្រ​ ​រមែង​វិល​លើ​ក្បាល​បុគ្គល​ដែល​មាន​សេចក្ដីប្រាថ្នា​គ្រប​សង្កត់​។​

​ចប់​ ​មិត្ត​វិន្ទ​ជាតក​ ​ទី៤​។​


​ទុព្វល​កដ្ឋ​ជាតក​ ​ទី៥​


 [​១០៥​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​ឈើ​គ្រាំគ្រា​ ​ដែល​ខ្យល់​កាច់​បំបាក់​បាន​ក្នុង​ព្រៃ​នោះ​ ​មាន​ច្រើន​ ​ម្នាល​ដំរី​ ​ប្រសិនបើ​អ្នកខ្លាច​ឈើ​នោះ​ ​អ្នក​មុខ​ជា​នឹង​ស្គម​មិនខាន​។​

​ចប់​ ​ទុព្វល​កដ្ឋ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636867233378618889
ទៅកាន់ទំព័រ៖