ព្រះត្រៃបិដក ភាគ ៥៨
កណ្ឌកបូវជាតក ទី៩
[១០៩] (រុក្ខទេវតាពោធិសត្វ ពោលថា) បុរសស៊ីយ៉ាងណា ទេវតារបស់បុរសនោះ ក៏ស៊ីយ៉ាងនោះដែរ អ្នកចូរនាំយកនូវនំកុណ្ឌកនុ៎ះមក អ្នកកុំញ៉ាំងនំកុណ្ឌក ជាចំណែករបស់ខ្ញុំឲ្យវិនាសទៅ។
ចប់ កុណ្ឌកបូវជាតក ទី៩។
សព្វសំហារកបញ្ហា ទី១០
[១១០] គ្រឿងអប់ទាំងពួងគ្មានទេ សុទ្ធតែផ្កាប្រយង្គុទេតើ បក់ផ្សាយទៅ (នោះ) ឯស្ត្រីអ្នកលេង រមែងពោលពាក្យមិនពិត ស្ត្រីចាស់ទើបបានពោលពាក្យពិត។
ចប់ សព្វសំហារកបញ្ហា ទី១០។
ចប់ បរោសតវគ្គ ទី១១។
ឧទ្ទាននៃបរោសតវគ្គនោះគឺ
និយាយអំពីបុគ្គលជាងមួយរយ ១ បុគ្គលជាទីពឹង ១ បុគ្គលមានពៀរ ១ ចក្រវិល ១ ដំរីប្រសើរ ១ រស់នៅជាសុខ ១ សិល្បៈ ១ ស្រីអ្នកស្រុកពាហិយៈ ១ នំកុណ្ឌក ១ ស្រីចាស់ ១ ត្រូវជា ១០។
ID: 636867234312532306
ទៅកាន់ទំព័រ៖