ព្រះត្រៃបិដក ភាគ ៥៨
ហំសិវគ្គ ទី១២
គទ្រភបញ្ហា ទី១
[១១១] បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គរីករាយ រមែងសំគាល់ថា បិតាប្រសើរជាងកូនយ៉ាងនេះ បើដូច្នោះ មានតែសត្វលារបស់ព្រះអង្គនេះ ប្រសើរជាងសេះអស្សតរ ព្រោះសត្វលាជាបានៃសេះអស្សតរ។
ចប់ គទ្រភបញ្ហា ទី១។
អមរាទេវិបញ្ហា ទី២
[១១២] (បពិត្រអ្នកម្ចាស់) រានផ្សារដែលគេលក់សដូវ និងម្ជូរ និងដើមរលួសមានស្លឹកពីរជាន់ មាននៅក្នុងទិសាភាគណា ខ្ញុំកាន់បបរដោយដៃណា ខ្ញុំម្ចាស់ប្រាប់ផ្លូវដោយដៃនោះ ខ្ញុំមិនបានកាន់បបរដោយដៃណា ខ្ញុំមិនប្រាប់ផ្លូវដោយដៃនោះទេ ទិសាភាគនុ៎ះឯងហើយ ជាផ្លូវនៃយាវមជ្ឈគ្រាម អ្នកចូរដឹងផ្លូវដ៏កំបាំងនុ៎ះចុះ។
ចប់ អមរាទេវិបញ្ហា ទី២។
ID: 636867234649281567
ទៅកាន់ទំព័រ៖