ព្រះត្រៃបិដក ភាគ ៥៨

​ទុព្វច​ជាតក​ ​ទី៦​


 [​១១៦​]​ ​(​កូនសិស្ស​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​លោក​អាចារ្យ​ ​អំពើ​ដែល​ធ្វើ​ជ្រុល​នេះ​ ​មិន​គាប់ចិត្ត​ខ្ញុំ​ទេ​ ​លោក​លោត​បានតែ​ផ្លែ​លំពែង​ ​ទី៤​ ​ហើយ​ត្រូវ​លំពែង​ទី​ ​៥​ ​មុត​ហើយ​។​

​ចប់​ ​ទុព្វច​ជាតក​ ​ទី៦​។​


​តិ​ត្តិ​រ​ជាតក​ ​ទី៧​


 [​១១៧​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​វាចា​ដែល​ខ្ពស់​ហួស​ ​ខ្លាំង​ហួស​ ​ពោល​ហួស​កាល​វេលា​ ​រមែង​សម្លាប់​បុគ្គល​ពាល​ ​អ្នក​ឥត​បញ្ញា​ ​ដូចជា​វាចា​ដែល​សម្លាប់​នូវ​សត្វ​ទទា​ដែល​រងាវ​ហួស​។​

​ចប់​ ​តិ​ត្តិ​រ​ជាតក​ ​ទី៧​។​


​វដ្ត​កជា​ត​ក​ ​ទី៨​


 [​១១៨​]​ ​(​ចាប​ពោធិសត្វ​ ​ពោល​ថា​)​ ​បុរស​កាល​មិនបាន​រិះគិត​ ​រមែង​មិនបាន​សម្រេច​នូវ​គុណវិសេស​ឡើយ​ ​អ្នក​ចូរ​ឃើញ​ផល​នៃ​ឧបាយ​ដែល​ខ្ញុំ​គិត​ហើយ​ ​ព្រោះ​ខ្ញុំ​ ​រួច​អំពី​សេចក្តី​ស្លាប់​នឹង​ចំណង​។​

​ចប់​ ​វដ្ត​កជា​ត​ក​ ​ទី៨​។​

ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636867236072152950
ទៅកាន់ទំព័រ៖