ព្រះត្រៃបិដក ភាគ ៥៨

​អកាល​រា​វិជាត​ក​ ​ទី៩​


 [​១១៩​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​មាន់​នេះ​ ​ចំរើន​នៅក្នុង​សំណាក់​នៃ​បុគ្គល​មិនមែន​ជា​មាតាបិតា​ ​កាល​នៅក្នុង​ត្រកូល​នៃ​បុគ្គល​មិនមែន​ជា​អាចារ្យ​ ​រមែង​មិនដឹង​ច្បាស់​នូវ​កាលគួរ​រងាវ​ ​ឬកាល​មិន​គួរ​រងាវ​។​

​ចប់​ ​អកាល​រា​វិជាត​ក​ ​ទី៩​។​


​ពន្ធន​មោក្ខ​ជាតក​ ​ទី១០​


 [​១២០​]​ ​(​បុរោហិត​ពោធិសត្វ​ ​ពោល​ថា​)​ ​ជនពាល​ទាំងឡាយ​ ​ពោល​ក្នុង​ទីណា​ ​ពួក​ជន​ដែល​មិនទាន់​ជាប់​ ​រមែង​ជាប់​នៅក្នុង​ទីនោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពោល​ក្នុង​ទីណា​ ​ពួក​ជន​សូម្បី​ជាប់​ហើយ​ ​រមែង​រួច​ក្នុង​ទីនោះ​។​

​ចប់​ ​ពន្ធន​មោក្ខ​ជាតក​ ​ទី១០​។​


​ចប់​ ​ហំ​សិវ​គ្គ​ ​ទី១២​។​
​ឧទ្ទាន​នៃ​ហំ​សិវ​គ្គ​នោះ​គឺ​


​និយាយ​អំពី​គ​ទ្រ​ភ​បញ្ហា​ ​១​ ​សដូវ​ ​១​ ​រយ​កហាបណៈ​ ​១​ ​ត្រី​ឈ្មោះ​ពហុ​ចិន្តិ​ ​១​ ​មេ​បក្សី​ ​១​ ​អំពើ​ដែល​ធ្វើ​ជ្រុល​ ​១​ ​ហួស​វេលា​ ​១​ ​គុណវិសេស​ ​១​ ​មាន់​គ្មាន​អាចារ្យ​ ​១​ ​អ្នកប្រាជ្ញ​ពោល​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636867240217570055
ទៅកាន់ទំព័រ៖