ព្រះត្រៃបិដក ភាគ ៥៨

​នង្គលី​សជាត​ក​ ​ទី៣​


 [​១២៣​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ពាល​ ​រមែង​ពោល​នូវ​វាចា​ដែល​មិន​ទួទៅ​ក្នុង​វត្ថុ​ទំាង​ពួង​ ​ក្នុង​ទី​ទំាង​ពួង​ ​មាណព​នេះ​ ​មិន​ស្គាល់​ទឹកដោះជូរ​ ​មិន​ស្គាល់​ចន្ទោល​នង្គ័ល​ឡើយ​ ​ទើប​សំគាល់​នូវ​ទឹកដោះជូរ​ ​និង​ទឹកដោះស្រស់​ ​ថា​ជា​ចន្ទោល​នៃ​នង្គ័ល​ទៅវិញ​។​

​ចប់​ ​នង្គលី​សជាត​ក​ ​ទី៣​។​


​អម្ព​ជាតក​ ​ទី៤​


 [​១២៤​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​បុរស​ជា​បណ្ឌិត​ ​គប្បី​ប្រឹងប្រែង​ ​មិន​គប្បី​ធុញទ្រាន់​ឡើយ​ ​អ្នក​ចូរ​ឃើញ​ផល​នៃ​សេចក្ដីព្យាយាម​ដ៏​ជាក់ស្ដែង​ ​(​ព្រោះ​)​ ​ផ្លែ​ស្វាយ​ទំាង​ឡាយ​ជាដើម​ ​ដែល​ពួក​ឥសី​បរិភោគ​ហើយ​។​

​ចប់​ ​អម្ព​ជាតក​ ​ទី៤​។​


​ក​ដា​ហក​ជាតក​ ​ទី៥​


 [​១២៥​]​ ​(​ធីតា​នៃ​សេដ្ឋី​ ​ពោល​ថា​)​ ​ទាសៈ​ឈ្មោះ​ក​ដា​ហកៈ​នោះ​ ​ទៅកាន់​ជនបទ​ដទៃ​ ​ពោល​អួត​នូវ​ពាក្យ​ច្រើន​ ​សេដ្ឋី​ជា​ម្ចាស់​មក​តាម​ ​(​ម្ដងទៀត​)​ ​គប្បី​ប្រទូស្ត​មិនខាន​ ​ម្នាល​ក​ដា​ហកៈ​ ​អ្នក​ចូរ​បរិភោគ​នូវ​ភោគៈ​ទាំងឡាយ​ទៅ​។​

​ចប់​ ​ក​ដា​ហក​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636867241110641135
ទៅកាន់ទំព័រ៖