ព្រះត្រៃបិដក ភាគ ៥៨
អគ្គិកជាតក ទី៩
[១២៩] (កណ្ដុរពោធិសត្វ ពោលថា) កំប៉ោយនេះ មិនមែនមាន ព្រោះហេតុនៃបុណ្យទេ កំប៉ោយនេះមាន ព្រោះហេតុតែគ្រឿងបរិភោគ ការរាប់ដោយកន្ទុយ រមែងប្រព្រឹត្តទៅ នែអគ្គិកៈ ការនៅរួមគ្នា គួរដល់អ្នកហើយ។
ចប់ អគ្គិកជាតក ទី៩។
កោសិយជាតក ទី១០
[១៣០] (ព្រាហ្មណ៍ជាប្ដី ពោលថា) នាងចូរបរិភោគឲ្យដូចជាសំដី ចូរលេប (ថ្នាំ) ឲ្យដូចជាបាយដែលនាងស៊ីហើយ ម្នាលព្រាហ្មណីជាកោសិយគោត្រ (ព្រោះ) វាចា និងភត្តដែលនាងបរិភោគហើយទាំងពីរ (នេះ) មិនស្មើគ្នាទេ។
ចប់ កោសិយជាតក ទី១០។
ចប់ កុសនាឡិវគ្គ ទី១៣។
ឧទ្ទាននៃកុសនាឡិវគ្គនោះគឺ
និយាយអំពីកុសនាឡិជាតក ១ យស ១ ទឹកដោះជូរ ១ ស្វាយ ១ ទាសៈឈ្មោះកដាហកៈ ជាគំរប់ប្រាំ ១ ទឹកដោះស្រស់ ១ វិឡារវត្ត ១ ចចកមានកំប៉ោយ ១ កណ្ដាស់អាក្រក់ ១ ព្រាហ្មណីជាកោសិយគោត្រ ១ ត្រូវជា ១០។
ID: 636867241937948455
ទៅកាន់ទំព័រ៖