ព្រះត្រៃបិដក ភាគ ៥៨

​គោ​ធ​ជាតក​ ​ទី៨​


 [​១៣៨​]​ ​(​ទន្សង​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​តាបស​ឥត​បញ្ញា​ ​ប្រយោជន៍អ្វី​ដោយ​ជដា​របស់​អ្នក​ ​ប្រយោជន៍អ្វី​ដោយ​ស្បែក​ខ្លាឃ្មុំ​របស់​អ្នក​ ​ព្រោះ​គ្រឿង​សាំ​ញាំ​ដោយ​ ​(​រាគាទិក្កិលេស​)​ ​មាន​ខាងក្នុង​របស់​អ្នក​ ​អ្នក​ខំ​ដុះ​ខាត់​តែ​ខាងក្រៅ​ទេ​។​

​ចប់​ ​គោ​ធ​ជាតក​ ​ទី៨​។​


​ឧភតោ​ភ​ដ្ឋ​ជាតក​ ​ទី៩​


 [​១៣៩​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​ភ្នែក​ទាំងឡាយ​បែកធ្លាយ​ហើយ​ ​សំពត់​បាត់​ហើយ​ ​ការ​ឈ្លោះ​ ​ក៏​មាន​ក្នុង​ផ្ទះ​នៃ​ស្រ្តីជា​សំឡាញ់​ ​ការងារ​ទាំងឡាយ​ខូច​ទាំងសងខាង​ ​គឺ​ក្នុងទឹក​ផង​ ​លើគោក​ផង​។​

​ចប់​ ​ឧភតោ​ភ​ដ្ឋ​ជាតក​ ​ទី៩​។​


​កាក​ជាតក​ ​ទី១០​


 [​១៤០​]​ ​(​ក្អែក​ពោធិសត្វ​ ​ពោល​ថា​)​ ​ក្អែក​ទាំងឡាយ​ ​ជា​សត្វ​មាន​ហឫទ័យ​ភ្ញាក់ផ្អើល​ជានិច្ច​ ​ជា​សត្វ​បៀតបៀន​មនុស្សលោក​ទាំងពួង​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្លាញ់​រាវ​នៃ​ពួក​ក្អែក​ ​ជា​ញាតិ​របស់​យើង​ទាំងនោះ​ ​មិន​ចេះ​មាន​ឡើយ​។​

​ចប់​ ​កាក​ជាតក​ ​ទី១០​។​
​ចប់​ ​អ​សម្បទាន​វគ្គ​ ​ទី១៤​។​

ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636867244461672804
ទៅកាន់ទំព័រ៖