ព្រះត្រៃបិដក ភាគ ៥៨

ក​កណ្ដក​វគ្គ​ ​ទី១៥​
​គោ​ធ​ជាតក​ ​ទី១​


 [​១៤១​]​ ​(​ស្ដេច​ទន្សង​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​អ្នក​សេពគប់​នូវ​ជន​បាប​ ​រមែង​មិនដល់​នូវ​សេចក្ដីសុខ​ពិត​ទេ​ ​ដូចជា​ត្រកូល​ទន្សង​ ​មិនបាន​សេចក្ដីសុខ​ ​ព្រោះ​ត្រ​គួត​ ​រមែង​ញុំាង​ខ្លួន​ឲ្យ​ដល់​នូវ​សេចក្ដីវិនាស​។​

​ចប់​ ​គោ​ធ​ជាតក​ ​ទី១​។


​សិង្គាល​ជាតក​ ​ទី២​


 [​១៤២​]​ ​(​សេ្តច​ចចក​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ដេក​ធ្វើពុត​ជា​ស្លាប់​ ​ដោយហេតុ​ណា​ ​ហេតុ​របស់​អ្នក​នុ៎ះ​ ​ដឹង​បាន​ដោយ​ក្រ​ ​តែ​ដំបង​មិន​របូត​អំពី​ដៃ​របស់​អ្នក​ ​កំពុង​ចាប់កាន់​នោះ​។​

​ចប់​ ​សិង្គាល​ជាតក​ ​ទី២​។​


​វិរោចន​ជាតក​ ​ទី៣​


 [​១៤៣​]​ ​(​កេសរសីហ​ពោធិសត្វ​ ​ពោល​ថា​)​ ​ខួរក្បាល​របស់​អ្នក​ធ្លាយ​ចេញ​ផង​ ​រលា​ក្បាល​របស់​អ្នក​បែកធ្លាយ​ផង​ ​ឆ្អឹងជំនីរ​ទាំងអស់​របស់​អ្នក​ ​ដំរី​បំបាក់​ហើយ​ផង​ ​ក្នុងថ្ងៃនេះ​ ​អ្នក​នៅ​រុងរឿង​អ្វី​ទៀត​។​

​ចប់​ ​វិរោចន​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636867245164823021
ទៅកាន់ទំព័រ៖