ព្រះត្រៃបិដក ភាគ ៥៨
នង្គុដ្ឋជាតក ទី៤
[១៤៤] (តាបសពោធិសត្វ ពោលថា) ម្នាលភ្លើង ជាអសប្បុរស យើងនឹងបូជាអ្នកដោយកន្ទុយណា កន្ទុយប៉ុណ្ណេះច្រើនហើយ ក្នុងថ្ងៃនេះ សាច់មិនមានដល់អ្នកដ៏គួរដល់សាច់ទេ អ្នកដ៏ចំរើន ចូរទទួលយកតែកន្ទុយចុះ។
ចប់ នង្គុដ្ឋជាតក ទី៤។
រាធជាតក ទី៥
[១៤៥] (សេកពោធិសត្វ ពោលថា) ម្នាលរាធៈ អ្នករមែងមិនដឹងច្បាស់ថា ពួកមនុស្សប៉ុណ្ណេះ ក្នុងពេលពាក់កណ្ដាលអធ្រាត្រមិនទាន់មកដល់ ពោលចរចានូវពាក្យមិនប្រាកដនឹងនាងព្រាហ្មណី ជាកោសិយគោត្រអ្នកមិនមានតម្រេក (នឹងស្វាមីខ្លួន)។
ចប់ រាធជាតក ទី៥។
កាកជាតក ទី៦
[១៤៦] (ពួកក្អែក ពោលថា) អើ ចង្កាយើងក៏រោយ ទាំងមាត់ក៏ស្ងួតក្រៀមក្រោះ យើងមិនអាចបាចទឹក ក្នុងសមុទ្រឲ្យរីងបានទេ ព្រោះមហាសមុទ្រនៅតែពេញដដែល។
ចប់ កាកជាតក ទី៦។
ID: 636867245622729212
ទៅកាន់ទំព័រ៖