ព្រះត្រៃបិដក ភាគ ៥៨

​ទឡ្ហ​វគ្គ​ ​ទី១​
​រាជោវាទ​ជាតក​ ​ទី១​


 [​១៥១​]​ ​(​សារថី​របស់​ព្រះបាទ​រា​ជា​ពល្លិ​កៈ​ ​ពោល​ថា​)​ ​ព្រះ​បាទ​ពល្លិ​កៈ​ ​រមែង​បោះ​នូវ​របស់​មាំ​ដល់​បុគ្គល​អ្នក​មាំ​ ​ឈ្នះ​នូវ​បុគ្គល​ទន់​ដោយ​កិរិយា​ទន់​ ​ឈ្នះ​នូវ​សប្បុរស​ ​ដោយ​សប្បុរស​ ​ឈ្នះ​នូវ​អសប្បុរស​ ​ដោយ​អសប្បុរស​ ​ព្រះរាជា​នេះ​ ​(​មាន​សីល​ ​និង​អាចារៈ​)​ ​ប្រាកដ​ដូច្នេះ​ ​ម្នាល​សារថី​ ​អ្នក​ចូរ​ចៀសចេញ​អំពី​ផ្លូវ​ទៅ​។​
 [​១៥២​]​ ​(​សារថី​របស់​ព្រះបាទ​ពារាណសី​ ​ពោល​ថា​)​ ​ព្រះរាជា​គប្បី​ឈ្នះ​បុគ្គល​អ្នក​ក្រោធ​ ​ដោយ​សេចក្ដី​មិន​ក្រោធ​ ​គប្បី​ឈ្នះ​អសប្បុរស​ ​ដោយ​សប្បុរស​ ​គប្បី​ឈ្នះ​បុគ្គល​កំណាញ់​ ​ដោយ​ការ​ឲ្យ​ ​គប្បី​ឈ្នះ​បុគ្គល​អ្នកពោល​ពាក្យ​កុហក​ ​ដោយ​ការ​ពោល​ពាក្យពិត​ ​ព្រះរាជា​នេះ​ ​(​មាន​សីល​ ​និង​អាចារៈ​)​ ​ប្រាកដ​ដូច្នេះ​ ​ម្នាល​សារថី​ ​អ្នក​ចូរ​ចៀសចេញ​អំពី​ផ្លូវ​ទៅ​។​

​ចប់​ ​រាជោវាទ​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636867246990717457
ទៅកាន់ទំព័រ៖