ព្រះត្រៃបិដក ភាគ ៥៨

​ក​ណ្ឌិន​ជាតក​ ​ទី៣​


​[​១៣​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​ចូរ​តិះដៀល​នូវ​បុរស​អ្នកមាន​សរ​មុត​ចូល​ទៅ​ ​ដែល​មានរបួស​យ៉ាង​ខ្លាំង​ ​ស្រី​ជា​បរិ​ណាយិ​កា​ ​(​អ្នកត្រួត​ត្រា​)​ ​នៅក្នុង​ជនបទ​ណា​ ​ចូរ​តិះដៀល​នូវ​ជនបទ​នោះ​ ​ម្យ៉ាងទៀត​ ​សត្វ​ទាំងឡាយ​ណា​ ​លុះអំណាច​ពួក​ស្រី​ ​សត្វ​ទាំងឡាយ​នោះ​ ​ក៏​បណ្ឌិត​តិះដៀល​ហើយ​។​

​ចប់​ ​ក​ណ្ឌិន​ជាតក​ ​ទី៣​។​


​វាត​មិគ​ជាតក​ ​ទី៤​


 [​១៤​]​ ​(​ព្រះរាជា​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​ឆន្ទ​រាគ​)​ ​ដោយ​អាវា​សៈ​ទាំងឡាយ​ ​ឬ​ដោយ​កា​រសិ្នទ្ធ​ស្នាល​ទាំងឡាយ​ ​ជាស​ភាវៈ​លាមក​ជាង​ឆន្ទ​រាគ​ ​ដោយ​រស​ទាំងឡាយ​មិន​មាន​ទេ​ ​ឧយ្យានបាល​ឈ្មោះ​ ​សញ្ជ័យ​ ​បាន​នាំ​សត្វ​ឈ្លូស​ដែល​អាស្រ័យ​នូវ​ព្រៃស្បាត​ ​មកកាន់​អំណាច​ ​(​របស់​ខ្លួន​)​ ​បាន​ ​ព្រោះតែ​រស​ទាំងឡាយ​។​

​ចប់​ ​វាត​មិគ​ជាតក​ ​ទី៤​។​

ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636867201885107563
ទៅកាន់ទំព័រ៖