ព្រះត្រៃបិដក ភាគ ៥៨

 ​[​១៧៤​]​ ​ការ​ស្និទ្ធស្នាល​ណា​ ​ជាមួយនឹង​សប្បុរស​ ​របស់​ដទៃ​ប្រសើរ​ក្រៃលែង​ជាង​ការ​ស្និទ្ធស្នាល​ ​(​នោះ​)​ ​មិន​មាន​ទេ​ ​ដូចជា​មេ​ម្រឹគ​ឈ្មោះ​សា​មា​ ​លិទ្ធ​មាត់​នៃ​ស្ដេច​រាជសីហ៍​ផង​ ​ខ្លាធំ​ផង​ ​ខ្លា​ដម្បង​ផង​ ​ព្រោះ​ការ​ស្និទ្ធស្នាល​។​

​ចប់​ ​សន្ថវ​ជាតក​ ​ទី២​។​


​សុ​សី​ម​ជាតក​ ​ទី៣​


 [​១៧៥​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​សុ​សី​មៈ​ ​ម្រឹគ​ខ្មៅ​ ​មា​នភ្លុ​កស​ ​(​ដំរី​)​ ​នេះ​ ​របស់​ព្រះអង្គ​ច្រើនជាង​រយ​ ​បិទបាំង​ដោយ​បណ្ដាញ​មាស​ ​ព្រះអង្គ​ទ្រង់​រឭក​នូវ​ព្រះបិតា​ ​និង​ធីតា​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​ទើប​ត្រាស់​ថា​ ​អញ​នឹង​ឲ្យ​ដំរី​ទាំងឡាយ​នោះ​ ​ដល់​ព្រាហ្មណ៍​ទាំងនោះ​មែន​ឬ​។​
 [​១៧៦​]​ ​(​ព្រះរាជា​ ​ត្រាស់​ថា​)​ ​ម្នាល​មាណព​ ​ម្រឹគ​ខ្មៅ​មាន​ភ្លុក​សនេះ​ ​របស់ខ្ញុំ​ច្រើនជាង​រយ​ ​បិទបាំង​ដោយ​បណ្ដាញ​មាស​ ​ខ្ញុំ​កាល​រឭក​នូវ​បិតា​ ​និង​ធីតា​ ​ទើប​ពោល​ថា​ ​ខ្ញុំ​នឹង​ឲ្យ​នូវ​ដំរី​ទាំងឡាយ​នោះ​ ​ដល់​ព្រាហ្មណ៍​ទាំងនោះ​មែន​។​

​ចប់​ ​សុ​សី​ម​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636867250047742308
ទៅកាន់ទំព័រ៖