ព្រះត្រៃបិដក ភាគ ៥៨

​ឧប​សា​ឡ្ហ​កជា​ត​ក​ ​ទី៦​


 [​១៨១​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួក​ញាតិ​ឈ្មោះ​ឧប​សា​ឡ្ហ​កៈ​ ​ចំនួន​ ​១៤០០០​ ​នាក់​ ​គេ​ដុត​ហើយ​ ​ក្នុង​ប្រទេស​នេះ​ ​ក្នុង​លោក​រក​ទី​ដែល​មិន​មាន​គេ​ស្លាប់​ ​មិន​មាន​ឡើយ​។​
 [​១៨២​]​ ​សច្ចៈ​ ​១​ ​ធម្មៈ​ ​១​ ​អហឹសា​ ​១​ ​សញ្ញ​មៈ​ ​១​ ​ទមៈ​ ​១​ ​មាន​នៅ​ក្នុង​ប​គ្គ​ល​ណា​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​រមែង​សេពគប់​នូវ​បុគ្គល​នុ៎ះ​ ​គុណជាត​នុ៎ះ​ឈ្មោះថា​ ​មិន​ចេះ​ស្លាប់​ ​ក្នុង​លោក​។​

​ចប់​ ​ឧប​សា​ឡ្ហ​កជា​ត​ក​ ​ទី៦​។​


​សមិទ្ធិ​ជាតក​ ​ទី៧​


 [​១៨៣​]​ ​(​នាង​ទេពធីតា​ ​ពោល​ប្រលោម​ថា​)​ ​បពិត្រ​ភិក្ខុ​ ​លោក​មិនទាន់​បរិភោគ​កាម​សិន​ ​ហើយ​ត្រាច់​ទៅ​ ​ដើម្បី​ភិក្ខុភាព​ ​បើ​លោក​បរិភោគ​កាម​រួចហើយ​ ​សឹម​ត្រាច់​ទៅ​ ​ដើម្បី​ភិក្ខា​ ​មិនបាន​ឬ​ ​បពិត្រ​ភិក្ខុ​ ​សូម​លោក​បរិភោគ​កាម​សិន​ ​ហើយ​សឹម​ត្រាច់​ទៅ​ ​ដើម្បី​ភិក្ខា​ចុះ​ ​កុំ​ឲ្យ​កាល​ ​(​ជាទី​បរិភោគ​កាម​)​ ​កន្លង​នូវ​លោក​បាន​ឡើយ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636867250781944302
ទៅកាន់ទំព័រ៖