ព្រះត្រៃបិដក ភាគ ៥៨

 ​[​១៨៤​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​មិនបាន​ដឹង​នូវ​មរណកាល​ដោយពិត​ ​មរណកាល​កំបាំង​មិន​ប្រាកដ​ ​ព្រោះហេតុនោះ​ ​បាន​ជា​យើង​មិន​បរិភោគ​កាម​ ​ហើយ​ត្រាច់​ទៅ​ដើម្បី​ភិក្ខា​ ​កុំ​ឲ្យ​កាល​ ​(​ធ្វើស​មណ​ធម៌​)​ ​កន្លង​នូវ​យើង​បាន​ឡើយ​។​

​ចប់​ ​សមិទ្ធិ​ជាតក​ ​ទី៧​។​


​សកុណ​គ្ឃិ​ជាតក​ ​ទី៨​


 ​[​១៨៥​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​សត្វ​ខ្លែង​បោះពួយ​ចុះ​មក​ ​ដោយ​កំឡាំង​រហ័ស​ ​ឆាប​នូវ​សត្វ​ប្រចៀច​ដែល​ទំនៅ​លើ​ ​(​អាចម៍បំណះ​)​ ​ជាទី​គោចរ​ ​(​របស់​ខ្លួន​)​ ​ក៏​ដល់​នូវ​សេចក្ដីស្លាប់​ ​ដោយហេតុ​នោះ​ទៅ​។​
 [​១៨៦​]​ ​(​ប្រចៀច​ ​ពោល​ថា​)​ ​ខ្ញុំ​នោះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ឧបាយ​ ​ត្រេកអរ​ក្នុង​ទីគោ​ចរ​ជា​របស់​បិតា​ ​ឃើញ​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​ហើយ​ប្រាសចាក​សត្រូវ​ ​នៅ​រីករាយ​។​

​ចប់​ ​សកុណ​គ្ឃិ​ជាតក​ ​ទី៨​។​


​អរ​កជា​ត​ក​ ​ទី៩​


 [​១៨៧​]​ ​(​អរ​ក​សាស្ដា​ ​ពោល​ថា​)​ ​បុគ្គល​ណា​សង្គ្រោះ​ដល់​សត្វលោក​ទាំងមូល​ ​ដោយ​មេត្តាចិត្ត​ក្នុង​ទិស​ខាងលើ​ផង​ ​ទិស​ខាងក្រោម​ផង​ ​ទិស​ទទឹង​ផង​ ​ដោយ​អាការ​ទាំងពួង​ ​រក​ប្រមាណ​មិនបាន​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636867251187837518
ទៅកាន់ទំព័រ៖