ព្រះត្រៃបិដក ភាគ ៥៨

​[​១៨៨​]​ ​ចិត្ត​ដែល​ប្រកបដោយ​ប្រយោជន៍​ ​រក​ប្រមាណ​មិនបាន​ ​ឈ្មោះថា​បុគ្គល​បាន​ចំរើន​បរិបូណ៌​ហើយ​ ​អំពើ​ណា​ ​ដែល​បុគ្គល​បាន​ធ្វើ​ល្មម​ប្រមាណ​ ​អំពើនោះ​ ​រមែង​មិន​សល់​នៅក្នុង​ចិត្ត​របស់​បុគ្គល​អ្នក​បាន​ចំរើន​នោះ​ឡើយ​។​

​ចប់​ ​អរ​កជា​ត​ក​ ​ទី៩​។​


​ក​កណ្ឋ​កជា​ត​ក​ ​ទី១០​


 [​១៨៩​]​ ​(​ព្រះបាទ​វិទេហៈ​ ​ត្រាស់​ថា​)​ ​កាលពីដើម​ ​បង្កួយ​នេះ​នៅ​លើ​ក្លោងទ្វារ​ ​មិន​ក្រអឺតក្រអោង​ទេ​ ​ម្នាល​មហោសថ​ ​អ្នក​ចូរ​ដឹង​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​បង្កួយ​ត្រឡប់ទៅ​ជារ​បឹង​រឹងរូស​វិញ​។​
 [​១៩០​]​ ​(​មហោសថ​ពោធិសត្វ​ ​ពោល​ថា​)​ ​បង្កួយ​បាន​របស់​ដែល​មិនធ្លាប់​បាន​ ​ចំនួន​កន្លះ​មាស​កៈ​ ​រមែង​មើលងាយ​ព្រះបាទ​វិទេហៈ​ ​ដែល​សោយរាជ្យ​ក្នុង​នគរ​មិថិលា​។​

​ចប់​ ​ក​កណ្ឋ​កជា​ត​ក​ ​ទី១០​។​
​ចប់​ ​សន្ថវ​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​សន្ថវ​វគ្គ​នោះ​គឺ​


និយាយ​អំពី​ឥន្ទ​សមាន​តាបស​ ​១​ ​ខ្ទម​ស្លឹក​ ​១​ ​ព្រះរាជា​សុ​សី​មៈ​ ​១​ ​ត្មាត​ ​១​ ​ស្កា​ជា​ជលាពុជ​ ​១​ ​ឧប​សា​ឡ្ហ​ក​ព្រាហ្មណ៍​ ​១​ ​ភិក្ខុ​ ​១​ ​ប្រចៀច​ដ៏​ប្រសើរ​ ​១​ ​មេត្តា​ដ៏​ប្រសើរ​ ​១​ ​បង្កួយ​ក្រអើតក្រអោង​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636867251635273110
ទៅកាន់ទំព័រ៖