ព្រះត្រៃបិដក ភាគ ៥៨

​ទុ​ទ្ទទ​ជាតក​ ​ទី១០​


 [​២០៩​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួកសប្បុរស​ ​កាល​ឲ្យ​នូវ​ទាន​ ​ដែលគេ​ឲ្យបាន​ដោយ​កម្រ​ ​ធ្វើ​នូវ​អំពើ​ដែលគេ​ធើ្វ​បាន​ដោយ​កម្រ​ ​ពួក​អសប្បុរស​ធ្វើតាម​ ​(​នូវ​អំពើនោះ​)​ ​មិនបាន​សភាព​នៃ​សប្បុរស​ទាំងឡាយ​ ​គេ​ដឹង​បាន​ដោយ​កម្រ​។​
 [​២១០​]​ ​(​ព្រោះហេតុនោះ​ ​ដំណើរ​អំពី​លោក​នេះ​របស់​សប្បុរស​ ​និង​អសប្បុរស​ ​រមែង​បែក​ផ្សេង​ ​ៗ​ ​គ្នា​ ​ពួក​អសប្បុរស​ ​រមែង​ទៅកាន់​នរក​ ​ពួកសប្បុរស​ ​រមែង​ទៅកាន់​ឋានសួគ៌​។​

​ចប់​ ​ទុ​ទ្ទទ​ជាតក​ ​ទី១០​។​
​ចប់​ ​កល្យាណ​ធម្ម​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​កល្យាណ​ធម្ម​វគ្គ​នោះ​គឺ​


​និយាយ​អំពី​សមញ្ញា​ល្អ​ ​១​ ​មិគា​ធិ​ភូ​ ​ឬសី​ហៈ​ជាធំ​ជាង​ម្រឹគ​ ​១​ ​មាណព​ ​១​ ​ទឹក​ច្រើន​ ​១​ ​សំពះព្រះ​អាទិត្យ​ ​១​ ​សណ្ដែក​ ​១​ ​ផ្លែ​ទន្លាប់​ ​១​ ​ភក់​ ​១​ ​មាណព​ឈ្មោះ​សត​ធម្ម​ ​១​ ​ទាន​ដែល​ឲ្យបាន​ដោយ​ក្រ​ពេក​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636867254150736986
ទៅកាន់ទំព័រ៖