ព្រះត្រៃបិដក ភាគ ៥៨

​អសទិស​វគ្គ​ ​ទី៤​
​អសទិស​ជាតក​ ​ទី១​


 [​២១១​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ព្រះរាជបុត្រ​ទ្រង់ព្រះ​នាម​អស​ទិ​សៈ​ ​ជា​ខ្មាន់ធ្នូ​មាន​កំឡាំង​ច្រើន​ ​បាញ់​ធ្នូ​ទៅ​ក្នុង​ទី​ឆ្ងាយ​ ​បាញ់​ត្រង់​ ​ទំ​លាយ​នូវ​កងទ័ព​ធំ​បាន​។​
 [​២១២​]​ ​ព្រះរាជ​កុមារ​ទ្រង់​ច្បាំង​នឹង​សត្រូវ​ទាំងពួង​បាន​ ​តែ​មិនបាន​បៀតបៀន​នូវ​ជន​ណាមួយ​ឡើយ​ ​ធ្វើ​ព្រះអនុជ​ឲ្យ​សួស្ដី​ ​ហើយ​ដល់​នូវ​សេចក្ដី​សង្រួម​ ​គឺ​ចូល​ទៅកាន់​ផ្នួស​។​

​ចប់​ ​អសទិស​ជាតក​ ​ទី១​។​


​សង្គាមា​វ​ចរ​ជាតក​ ​ទី២​


 [​២១៣​]​ ​(​ទម័ក​ដំរី​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ដំរី​ ​អ្នក​ល្បី​ថា​ជា​សត្វ​ចូល​សង្គ្រាម​ ​មាន​កំឡាំង​ក្លៀវក្លា​ ​ហេតុអ្វី​ ​មកដល់​ក្លោងទ្វារ​ហើយ​ ​ក៏​ថយក្រោយ​ទៅវិញ​។​
 [​២១៤​]​ ​ម្នាល​ដំរី​ ​អ្នក​ចូរ​ញាំញី​ទំ​លាយ​នូវ​សន្ទះទ្វារ​ ​ហើយ​ដក​ភើច​សសរខឿន​ចេញ​ឲ្យឆាប់​ ​ចូរ​ញាំញី​នូវ​ក្លោង​ទារ​ ​ហើយ​ចូល​ទៅ​យ៉ាង​ឆាប់​។​

​ចប់​ ​សង្គាមា​វ​ចរ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636867254595052400
ទៅកាន់ទំព័រ៖