ព្រះត្រៃបិដក ភាគ ៥៨

​វា​លោទ​កជា​ត​ក​ ​ទី៣​


 [​២១៥​]​ ​(​ព្រះរាជា​ពារាណសី​ ​ត្រាស់​ថា​)​ ​សេចក្ដី​ស្រវឹង​កើតឡើង​ដល់​ពួក​លា​ ​ព្រោះ​ផឹកទឹក​ដែល​ច្រស់​ដោយ​សម្បក​ក្រចៅ​ ​មាន​រស​តិច​ ​ជា​របស់ថោកទាប​ ​សេចក្ដី​ស្រវឹង​មិនកើត​ដល់​ពួក​សេះ​សិន្ធវៈ​ ​ព្រោះ​ផឹកទឹក​មាន​រស​ដ៏​ឧត្តម​នេះ​ទេ​។​
 [​២១៦​]​ ​(​អមាត្យ​ពោធិសត្វ​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​សត្វ​ដែល​មាន​ជាតិ​ថោកទាប​ ​ផឹកទឹក​មាន​រស​តិច​ហើយ​ ​សត្វ​នោះ​ ​ត្រូវ​ទឹក​មាន​រស​តិច​ពាល់ត្រូវ​ហើយ​ ​រមែង​ស្រវឹង​ ​ចំណែក​សត្វ​អ្នកនាំ​នូវ​ធុរៈ​ ​និង​មានមារយាទ​ ​កើត​ក្នុង​ត្រកូល​ ​(​ដ៏​ខ្ពស់​)​ ​បាន​ផឹកទឹក​មាន​រស​ដ៏​ប្រសើរ​ ​រមែង​មិន​ស្រវឹង​ទេ​។​

​ចប់​ ​វា​លោទ​កជា​ត​ក​ ​ទី៣​។​


​គិរិ​ទត្ត​ជាតក​ ​ទី៤​


 [​២១៧​]​ ​(​អមាត្យ​ពោធិសត្វ​ ​ក្រាបទូល​ថា​)​ ​សេះ​ឈ្មោះ​បណ្ឌវៈ​របស់​ព្រះរាជា​ទ្រង់ព្រះ​នាម​សាមៈ​ ​ដែល​គង្វាល​ឈ្មោះ​គិរិ​ទត្ត​ប្រទូស្ត​រ៉ា​យ​ហើយ​ ​បាន​លះ​ប្រក្រតី​របស់​ខ្លួន​ពីដើម​ចេញ​ ​ហើយ​ប្រព្រឹត្ត​តាម​នាយ​គង្វាល​នោះ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636867254992415128
ទៅកាន់ទំព័រ៖