ព្រះត្រៃបិដក ភាគ ៥៨

​មតកភត្ត​ជាតក​ ​ទី៨​


 [​១៨​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​ ​បើ​ពួក​សត្វ​គប្បី​ដឹង​យ៉ាងនេះ​ថា​ ​ការ​កើត​នៃជា​តិ​នេះ​ ​រមែង​នាំមក​នូវ​ទុក្ខ​ ​សត្វ​មិន​ត្រូវ​សម្លាប់សត្វ​ ​ព្រោះថា​ ​បុគ្គល​អ្នកសម្លាប់​សត្វ​ ​រមែង​សោយសោក​។​

​ចប់​ ​មតកភត្ត​ជាតក​ ​ទី៨​។​


​អា​យា​ចិត​ភត្ត​ជាតក​


 ​[​១៩​]​ ​(​រុក្ខទេវតា​ ​ពោល​ថា​)​ ​បើ​អ្នក​ចង់​រួច​ ​ត្រូវ​រួច​ក្នុង​លោក​ខាងនាយ​ ​ព្រោះថា​ ​អ្នក​រួច​ឥឡូវនេះ​ ​គង់​ជាប់​ ​(​ដោយ​បាបកម្ម​)​ ​អ្ន​ក​បា្រ​ជ្ញ​ទាំងឡាយ​ ​មិនធ្លាប់​រួច​យ៉ាងនេះ​ឡើយ​ ​ការ​រួច​របស់​ជនពាល​ ​ឈ្មោះថា​ចំណង​វិញ​ទេ​។​

​ចប់​ ​អា​យា​ចិត​ភត្ត​ជាតក​ ​ទី៩​។​


​ន​ឡ​បាន​ជាតក​ ​ទី១០​


 [​២០​]​ ​(​ស្វា​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​ឃើញ​ស្នាមជើង​ដែល​មិន​ឡើង​ ​ឃើញ​តែ​ស្នាមជើង​ដែល​ចុះ​ ​យើង​ផឹកទឹក​ដោយ​ដើម​បបុស​ ​អ្នក​នឹង​សម្លាប់​យើង​មិនបាន​ឡើយ​។​

​ចប់​ ​ន​ឡ​បាន​ជាតក​ ​ទី១០​។
​ចប់​ ​សីល​វគ្គ​ ​ទី២​។​​

ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636867202840042182
ទៅកាន់ទំព័រ៖